កម្លាំងយោធាជួរមុខ ឃាត់ខ្លួនជនជាតិថៃប្រុស ស្រី២នាក់លួចឆ្លង ដែនចូលមកស្រុកខែ្មរ បំរុងរកការងារ ធ្វើនៅក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ ជនជាតិថៃ ប្រុស ស្រី២នាក់ លួចឆ្លងដែនចូល មកស្រុកខ្មែរជិះម៉ូតូឌុប បំរុងចូលមករកការងារ ធ្វើនៅក្រុងប៉ោយប៉ែត ត្រូវកម្លាំងប៉ុស្តិ៍១ក្រុម ដឹកនាំដោយ លោក វរៈសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍ សហការជាមួយ កម្លាំងយោធាចុះល្បាត តាមព្រំដែន ធ្វើការឃាត់ និងវត្ថុតាង ម៉ូតូចំនួន១គ្រឿង ចំណែកម្ចាស់ម៉ូតូឌុប ឃើញសភាពការណ៍ មិនស្រួលរតគេចខ្លួនចាត់ នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ១១ កក្កដា ឆ្នាំ ២០២១ នៅចំណុចត្រួតពិនិត្យ ទប់ស្កាត់ប្រជាពលរដ្ឋ លួចឆ្លងដែនខុសច្បាប់មុខប៉ុស្តិ៍ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក វរៈសេនីយ៍ត្រី ប៉ាក់ សារ៉ាត់បានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ជនជាតិថៃដែល កំលាំងចំរុះឃាត់ខ្លួនបាន១ឈ្មោៈ ណាធី ហុងវៀងចាន់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ២ឈ្មោៈ ចុងវ៉ាន់ វ៉ាន់ណាវ៉ាត់ ភេទ ស្រី អាយុ ១៨ ឆ្នាំ រស់នៅខេត្តស្រះកែវ។

លោក វរៈសេនីយ៍ត្រី ប៉ាក់ សារ៉ាត់បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាតាមការសាក សួររបស់សមត្ថកិច្ចបាន ឲ្យដឹងថាគោល បំណងជនជាតិ ថៃទាំង២នាក់លួចឆ្លងដែន ដោយខុសច្បាប់ ចូលមកប្រទេសកម្ពុជា ដើម្បីទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យរកការងារ។

លោក វរៈសេនីយ៍ត្រី ប៉ាក់ សារ៉ាត់បានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ចំណែកម៉ូតូមានម៉ាក យ៉ាម៉ាហា ពណ៌ ខៀវ សេរី ចាស់ គ្មានស្លាកលេខ ។

ក្រោយពីសួនាំរួចរាល់ហើយ ដោយទទួលតាមបទ បញ្ជាពីលោកមេបញ្ជា ការយោធាជួរមុខជនជាតិថៃ ទាំង២នាក់បានធ្វើកា រប្រគល់ជូនក្រុមចម្រុះ ស្នាក់ការត្រួតពិនិត្យ សុខភាពច្រកអូរបីជាន់ និងចាត់ការទៅតាមនិតិវិធី ច្បាប់របស់ស្រុកខ្មែរផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *