មន្ត្រីកងកម្លាំង នគរបាល៤វរៈ តាមព្រំដែនចំនួន ២១៤នាក់ បានយកសំណាកទៅ ពិនិត្យរកឃើញអ្នកកើត កូវីដ.១៩ ចំនួន ២នាក់

(ខេត្តបន្ទាយមានជ័យ)៖ នៅល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១នេះ ក្រុមការងារជំនាញនិង សហការីដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ បានចុះយកសំណាក មន្ត្រីកងកម្លាំងនគរ បាលតាមព្រំដែន៤វរៈ ចំនួន ២១៤នាក់ទៅពិនិត្យ រកឃើញអ្នកកើតកូវីដ.១៩ ចំនួន ២នាក់ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹង បន្តទៀតថាក្នុង៤វរះមានវរៈ ៨៩១មានអ្នកកើតកូវីដ.១៩មាន១នាក់ និងម្នាក់ទៀតមកពី វរៈ ៩១១ក្នុងនោះ ក្នុងនោះលោកឧត្តម សេនីយ៍ ទោ សិទ្ធិ ឡោះ បាននគរ បាលទាំង៤វរៈដែលជាប់ ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក នៅតាមវរៈរៀងៗ ខ្លួនឲ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ ជាមួយអ្នកដទៃ ជាដាច់ខាត ក្នុងករណីមិនអនុវត្ត កាតព្វកិច្ចចត្តា ឡីស័កស្នងការ នឹងចាត់វិធានការ ចំពោះបុគ្គលទាំង ឡាយណាដែលល្មើស នឹងវិធានសុខាភិបាលនេះ។

នគរបាលណាមិន​ អនុវត្ត​កាតព្វកិច្ច​ល្មើ សនិងវិធានសុខាភិបាល នឹងត្រូវវិន័យ លោក សង្ឃឹម​យ៉ាង​មុតមាំ​ ថានគរបាលទាំងអស់ និងចូលរួម​អនុអនុវត្ត យ៉ាងយកចិត្តទុកដាក់ និង​អនុវត្ត​នូវ​វិធាន ការ​ការពារ​ របស់​រាជរដ្ឋាភិបាល និង​តាមការណែនាំ ​របស់​ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ផងដែរ។

ក្នុងនោះលោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះបានឧបត្ថម្ភ ថវិកាចំនួន ៦០០.០០០រៀល ជាការលើកទឹកចិត្ត ដល់កងកម្លាំង ក្នុងម្នាក់ៗ ទទួលបានថវិកា ៣០០.០០០រៀល អ្នកមានវិជ្ជមានកូវីដ .១៩ ហើយក្រុម គ្រូពេទ្យនាំយកទៅ ធ្វើការព្យាបាលតាម បច្ចេកទេសសុខាភិបាល អស់ហើយផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *