​ថ្នាំញៀនជាច្រើនកូនថង់តូច ជនសង្ស័យម្នាក់ កំពុងលួចលក់ និងជក់ក្នុងក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបាននៅ អូរព្រំដែន

(ខេត្តបន្ទាយមានជ័យ)៖ ថ្នាំញៀនជាច្រើនកូនថង់តូច ជនសង្ស័យម្នាក់ កំពុងលួចលក់ និងជក់ក្នុងក្រុងប៉ោយប៉ែត ត្រូវកម្លាំងនគរបាល វរសេនាតូចការពារ ព្រំដែនគោកលេខ៩១១ សហការជា មួយម្លាំងយោធាឃាត់ខ្លួន បានជនសង្ស័យម្នាក់ នៅយប់ថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២១ នៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរ សេនាតូចការពារព្រំដែន គោកលេខ៩១១ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ អែល ឡៅ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សូ ចាន់ណារី បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាពេល កម្លាំងនគរបាល ការពារព្រំដែន ប៉ុស្តិ៍បឹងសាគូនិងកម្លាំង យោធាបានដើរល្បាត នៅពេលយប់តាម បន្ទាត់ព្រំដែនក្នុងការ ទប់ស្កាត់ពលករ លួចឆ្លងដែន ដោយខុសច្បាប់ ស្រាប់ប្រទះឃើញ ជនសង្ស័យកំពុងជិៈ ម៉ូតូហើយបានឃាត់ សួរនាំនិងធ្វើការឆែក ឆេររកឃើញថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌ថ្លា ចំនួន៦កូនថង់តូចនិង ថ្នាំញៀនប្រភេទមេតំហ្វាតាមីន គ្រាប់ពណ៌ក្រហម ដែលមានអក្សរ WY​ លើគ្រាប់ថ្នាំម្ខាង ចំនួន៤៨គ្រាប់ ដែលជនសង្ស័យ បានលាក់ទុក នៅក្រោមកែបម៉ូតូ ។

ដោយអនុវត្តតាម បទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ជនសង្ស័យ ឈ្មោះអែល ឡៅ រួមទាំងវត្ថុតាង មានថ្នាំញៀនប្រភេទ ម្សៅក្រាមពណ៌ថ្លា ចំនួន៦កូនថង់តូច និងថ្នាំញៀនប្រភេទ មេតំហ្វាតាមីនគ្រាប់ ពណ៌ក្រហម ដែលមានអក្សរ WY​ លើគ្រាប់ថ្នាំម្ខាង  ចំនួន៤៨គ្រាប់រួមទាំង ម៉ូតូ០១គ្រឿង បានប្រគល់ឲ្យនគរបាល ជំនាញផ្នែកប្រឆាំងគ្រឿង ញៀននៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿង ចាត់ការតាម និតិវិធីច្បាប់បន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *