តុលាការខេត្តស្រះកែវ ចេញដីកាចាប់ ខ្លួនខ្មែរម្នាក់ ដែលជាមេខ្យល់ធំ នាំពលករឆ្លងដែន ខុសច្បាប់ចូលទឹកដីថៃ

(ប្រទេសថៃ)៖ ជនជាតិខ្មែរម្នាក់ដែល មានអាស័យដ្ឋានបច្ចុប្បន្ន នៅក្នុងបន្ទប់ជួលលេខ២៨ ផ្លូវសុរ៉ៅខ្លងនឹង១១ ខណ្ឌបាងឆាន់ ទីក្រុងបាងកក ត្រូវបានសមត្ថកិច្ច ថៃចាប់ខ្លួន ដោយបានចោទប្រកាន់ថា ជាមេខ្យល់ដ៏ធំមួយក្នុ ងការដឹកនាំពលករខ្មែរ អោយចូលទៅក្នុង ទឹកដីថៃដោយមិន ស្របច្បាប់។

ការចាប់ខ្លួននេះបាន ធ្វើឡើងកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ តាមអំណាចដីការ របស់តុលាការ ខេត្តស្រះកែវ លេខ១៤៦/២៥៦៤ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ។

ពលករខ្មែររូប នោះមានឈ្មោះ វ៉ន បំរ៉ុង ហៅ ឆាងយ៉ាវ ភេទប្រុស អាយុ ៤៤ ឆ្នាំ ដោយដីការបាន បញ្ជាក់ថា ជនសង្ស័យបានពាក់ព័ន្ធ និងករណីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដែលកាលនោះ មានមេខ្យល់ថៃ ចំនួន៣នាក់ត្រូវបាន តម្រួតថៃចាប់ខ្លួននៅ ចំណុចស្រុកតា ប្រាក់យ៉ា ខេត្តស្រះកែវ ដែលពួកគេគឺ ជាមេខ្យល់រួមជាមួយនិង ពលករខ្មែរចំនួន ២៦នាក់ ហើយម្នាក់ៗ ត្រូវចំណាយអោយ ទៅមេខ្យល់ចាប់ពី១.០០០ ទៅ ១.៥០០ បាត ហើយរឿងនេះ គឺជនសង្ស័យខាង លើជាអ្នកនៅពីក្រោយ ខ្នងក្នុងការទាក់ទងរក ពលករនៅកម្ពុជា និងជាអ្នកស្វែង រកកន្លែងអោយធ្វើការ នៅក្នុងប្រទេសថៃ៕ ដោយលោក អ្នកប្រម៉ាញ់ ជាយដែន

You might like

Leave a Reply

Your email address will not be published. Required fields are marked *