អភិបាលខេត្តស្ទឹងត្រែង ទទួលអំណោយឧបត្ថម្ភ របស់លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច!

(ខេត្តស្ទឹងត្រែង)៖ នៅសាលាខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈ កម្មការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ បានទទួលយក អំណោយដ៏ថ្លៃថ្លា របស់លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចតាមរយៈ មន្ទីរទំនាក់ទំនងជា មួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្ទឹងត្រែង។

អំណោយអំណោយ ដ៏ថ្លៃថ្លារបស់លោក ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចមានដូចជា ថវិការចំនួន៦០០ដុល្លា អង្ករចំនួន៦បេ ស្មើនិង ៣០០គីឡូក្រាម ត្រីខចំនួន ៦កេសធំ ម៉ាស់ចំនួន៣កេសធំ ស្មើនិង១២០០០ម៉ាស់ មីជាតិ ១២កេស និងទឹកសុទ្ធចំនួន១២០យួរ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធាគណៈ កម្មការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ ទឹកសប្បុរសធម៍របស់ លោកជំទាវកិត្តិសង្គ ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានឧបត្ថម គាំទ្រជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់រដ្ឋបាល ខេត្តស្ទឹងត្រែងនាពេលនេះ ស្របពេលដែលខេត្តស្ទឹ ងត្រែងកំពុងប្រយុទ្ធ ប្រឆាំងនិងការរីករាល ដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម ម៉ុម សារឿន បានបន្តថាអំណោយ ឧបត្ថមរបស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ពិតជាសមស្របតាម តម្រូវការរបស់រដ្ឋ បាលខេត្តស្ទឹងត្រែង ដែលកំពុងសកម្មក្នុ ងការចូលរួមនិង ទប់ស្កាត់នៃការីក រាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមួយរយៈ ចុងក្រោយនេះ ដែលមានការផ្ទុះយ៉ាង ខ្លាំងនូវអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ភូមិ សាស្ត្រខេត្តស្ទឹងត្រែង ។

ឯកឧត្តមបន្ថែមថាចំពោះ អំណោយដែលរដ្ឋបាល ខេត្តស្ទឹងត្រែងទទួល បានពីលោកជំទាវនា ពេលនេះរដ្ឋបាលខេត្ត និងយកទៅ ប្រើប្រាស់ឲ្យ ចំគោលដៅ ព្រមទាំងនិងបន្ត យកទៅចែកជូនដល់ រដ្ឋបាលក្រុង/ស្រុក ដើម្បីយកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់នានា ជាពិសេសក្នុងពេល ប្រយុទ្ធប្រឆាំងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួន៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *