ថ្នាំបុរាណចិនចំនួន៨០០ ប្រអប់ត្រូវបានឯកឧត្តម ម៉ុម សារឿន ប្រគល់ជូនមន្ទី សុខាភិបាលខេត្តដើម្បី យកទៅប្រើប្រាស់ ក្នុងការព្យាបាលជំងឺ កូវីដ-១៩!

(ខេត្យស្ទឹងត្រែង)៖ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈ កម្មាការប្រយុទ្ធ និងជំងឺកូវីដ-១៩ខេត្ត នៅថ្ងៃទី ០៧ កក្កដា ២០២១នេះ បានប្រគល់ថ្នាំបុរាណ ចិនដែលជាអំណោយ សប្បុរសធម៍របស់ ក្រុមហ៊ុនវឌ្ឍនៈ ចំនួន២កេសធំស្មើនិង៨០០ ប្រអប់ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត យកទៅប្រាស់ក្នុង ការព្យាបាលអ្នកកើត ជំងឺកូវីដ-១៩ ដែលកំពុងសម្រាក់ ព្យាបាលនៅតាម មណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈ កម្មាការប្រយុទ្ធនិង ជំងឺកូវីដ-១៩ ខេត្តបានមានប្រសាសន៍ ថ្នាំបុរាណចិននេះ ជាទឹកចិត្តសប្បុរធម៍ របស់ក្រុមហ៊ុនវឌ្ឍនៈ ដែលបានប្រគល់ ដល់រដ្ឋបាលខេត្តសម្រាប់ ប្រើប្រាស់និងចូលរួមប្រយុទ្ធ ប្រឆាំងនិងជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះរាលដាល ក្នុងភូមិសាស្ត្រ ខេត្តនាពេលបច្ចុប្បន្ន។

ឯកឧត្តមបន្តថាក្រោយ ទទួលបានថ្នាំបុរាណចិន ពីសប្បុរសជនឯកឧត្តម បានយកថ្នាំនេះបន្តប្រគល់ ជូនមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដើម្បីយកទៅប្រើប្រាស់ ឲ្យចំគោលដៅ ជាពិសេសក្នុងការព្យាបាល ដល់ប្រជាពលរដ្ឋដែល កំពុងរងគ្រោះដោយការ ឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ភូមិ សាស្ត្រខេត្តស្ទឹងត្រែង និងកំពុងសម្រាក ព្យាបាលជំងឺនៅមណ្ឌល ចត្តាឡីស័កកម្រិត២ទាំងអស់។

ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ទីប្រឹក្សាក្រសួង សុភិបាលនិងជា ប្រធាមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថ្លែង អំណរគុណដល់ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត ស្ទឹងត្រែង និងជាប្រធានគណៈ កម្មាការប្រយុទ្ធនិង​ ជំងឺកូវីដ-១៩ខេត្ត រួមទាំងសប្បុរសជនដែល បានផ្តល់ថ្នាំដល់មន្ទីរ សុខាភិបាលនៃរដ្ឋបាល ខេត្តយកទៅប្រើប្រាស់ និងអរគុណដល់ថ្នាក់ ដឹកនាំខេត្តនិងសប្បុរស ជននានាដែលកន្លង មកតែងតែយកចិត្ត ទុកដាក់គិតគូឧបត្ថម្ភ គាំទ្រមានទាំងជាសម្ភារៈ និងថវិការដល់មន្ទីរសុខា ភិបាលខេត្តនិងក្រុមគ្រូ ពេទ្យដែលកំពុងប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩គ្រប់ទីកន្លែង។

ឯកឧត្តម វេជ្ជបណ្ឌិតបាន ប្តេជ្ញាយកថ្នាំបុរាណ ចិនររួមទាំងសម្ភារៈ ថវិការដែលឯកឧត្តម ម៉ុម សារឿន និង សប្បុរសជននានាផ្តល់ ជូនកន្លងមកយកទៅ ប្រើប្រាស់ប្រកបដោយការ ទទួលខុសត្រូវខ្ពស់និង ចំគោលដៅយ៉ាង ពិតប្រាកដ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *