ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាព រដ្ឋបាលខេត្តកំពត

(ខេត្តកំពត)៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ កិច្ចប្រជុំគណៈ បញ្ជាការឯកភាព រដ្ឋបាលខេត្តកំពត។

ក្នុងពិធីនេះមានការអញ្ជើញ ចូលរួមពីអភិបាលរងខេត្ត ប្រធានសាលា ដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការ កងកម្លាំងទាំង កងកម្លាំងឈរជើង នៅភូមិសាស្ត្រនៅខេត្តកំពត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក នាយកទីចាត់ការ ចំណុះសាលាខេត្ត និងប្រធានស្នាក់ការ ច្រកត្រួតពិនិត្យទ្វារទាំង៤។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តចូលរួមយ៉ាងសកម្ម អនុវត្តនូវលិខិតបទគតិយុត្តិ និងសេចក្តីណែនាំរបស់រាជរដ្ឋភិបាល ពិសេសអនុវត្តគោល នយោបាយភូមិឃុំ មានសុវត្ថិភាព និងដោះសា្រយរាល់ សំណូមពររបស់ប្រជាពលរដ្ឋ  ដើម្បីរក្សាបានបរិយាកាស សុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងភាពសុខដុម រមនានៅគ្រប់មូលដ្ឋាន សំរាប់ត្រៀមការងារបោះ ឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ ឲ្យមានលក្ខណៈល្អប្រសើរ។

ជាមួយនេះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់អភិបាលក្រុង ស្រុក និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងអនុវត្ត ឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់នូវវិធានការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃឈើ បទល្មើសនេសាទ គ្រប់ប្រភេទ បទល្មើសជួញ ដូរគ្រឿងញៀន និងបទល្មើសនានា  ពិសេសគ្រប់គ្រង និងត្រួតពិនិត្យការចេញ ចូលឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ ហើយត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយដល់ សាធារណជន និងប្រជាពលរដ្ឋនៅក្នុង មូលដ្ឋានរបស់ខ្លួន ឲ្យបង្កើនការប្រុង ប្រយ័ត្នការពារខ្លួនឲ្យ ស្របតាមវិធានការរបស់ ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *