ធនធានធម្មជាតិកាន់តែសម្បូរបែប អាស្រ័យលើការពង្រឹង គ្រប់គ្រង ការអភិរក្សជីវៈចម្រុះឲ្យមាននិរន្តរភាព

(ខេត្តកែប)៖ ដើម្បីធ្វើឲ្យធនធាន ជលផលកាន់តែសម្បូរបែប ចាំបាច់យើងត្រូវពង្រឹង ការគ្រប់គ្រង ថែរក្សា និងអភិរក្សជីវៈចម្រុះ ដែលនៅក្នុងទឹក​ លើគោក ឲ្យកាន់តែមាននិរន្តរភាព។ នេះបើយោងតាមការ លើកឡើងពី លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់​ និងនេសាទខេត្តកែប នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។

លោកប្រធានបាន បញ្ជាក់ផងដែរថា ជារួមដោយមានការគាំទ្រ ពីរដ្ឋបាលខេត្តកែប និងដោយមានកិច្ច  ចូលរួមពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសការសហការ រវាងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងនោះក៏មានការសហការពី ប្រជានេសាទផងដែរ ទើបធនធានធម្មជាតិ ទាំងអស់បានស្ថិតស្ថេរគង់វង្ស។

លោកបានបន្តថា ទាក់ទិននឹងកិច្ចការពារ គ្រប់គ្រងធនធានធម្មជាតិ ពិសេសធនធាន ជលផលនៅក្នុងខេត្តកែប បើទោះជាមានភាព លំបាកយ៉ាងណា តែយើងទទួលបានលទ្ធ ផលកាន់តែល្អប្រសើរ។

ពាក់ព័ន្ធនឹងវិស័យ ជលផល លោក គុជ វីរៈ នាយខណ្ឌជលផលខេត្តកែប បានឲ្យដឹងដែរថា ដើម្បីគ្រប់គ្រងធន ធានជលផលឲ្យ បានកាន់តែប្រសើរ គប្បីមានការពង្រឹង និងការគ្រប់គ្រងតាមរយៈ សហគមន៍នេសាទ​ ដោយបច្ចុប្បន្នសហគមន៍ នេសាទក្នុងខេត្តកែប មានចំនួន៥ ដូចជាសហគមន៍អូរ ក្រសារ,សហគមន៍ កំពង់ត្រឡាច ,សហគមន៍ភូមិថ្មី, សហគមន៍កែប, និងសហគមន៍អង្កោល។

លោក គុជ វីរៈ បានឲ្យដឹងទៀតថា ក្រៅពីនោះយើងក៏មាន ការពង្រឹងធនធាន គឺការពង្រឹងធនាគារ ក្តាមនៅតាមសហគមន៍ នេសាទនិមួយៗ។ក្រីពីនោះខេត្តកែបក៏ មានបង្កើតវារីវប្បកម្ម ដូចជាការចិញ្ចឹមត្រី ,កង្កែប ។ល។

ដោយឡែកចំពោះ ការចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផល គ្រប់ប្រភេទក្នុងដែន សមត្ថកិច្ច ក៏បានទាន់ ពេលវេលាផងដែរ។

លោកបន្តថា កន្លងមកខេត្តកែបបាន បង្កើតនូវតំបន់គ្រប់គ្រង ជលផលសមុទ្រ ត្រង់ចំណុចប្រជុំកោះពោធិ៍ និងកោះទន្សាយ ដែលមានផ្ទៃដីជាង ១ម៉ឺន១ពាន់ ហិកតា ដែលហៅកាត់ថា( MSMA) ហើយការ រៀបចំនិងបង្កើតឡើងនេះ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកែប ដោយការជំរុញ ឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ដែលមានខណ្ឌរដ្ឋ បាលជលផលជា អ្នកអនុវត្ត និងរៀបចំ។

លោកបានបញ្ជាក់ផងដែរថា ទាក់ទិននឹងការ ការពារថែរក្សា គ្រប់គ្រងធនធានក្តាមសេះ កន្លងមកយើងបានបង្កើត ដែនជម្រកសុវត្ថិភាព នៅតបន់គ្រប់គ្រង ជលផលសមុទ្រ មួយកន្លែងនៅប្រជុំ កោះពោធិ៍ និងការបង្កើត ធានាគារក្តាមចំនួន ៤កន្លែងតាមសហគមន៍ នេសាទផងដែរ។

លោក ចក់​ ស៊ីនាថ​ នាយផ្នែលជល ផលខេត្តកែប បានបញ្ជាក់ដែរថា ជាការពិតណាស់ ដើម្បីធ្វើឲ្យ ធនធានធម្មជាតិទាំងអស់ ពិសេសធនធាន ជលផលសម្បូរបែប គប្បីត្រូវការចូលរួមការពារ ថែរក្សា និងអភិរក្សទាំងអស់គ្នា ពិសេសការចូលរួម ពីសហគមន៍និមួយៗ។

លោកបានសង្កត់ធ្ងន់ផងដែរថា បើទោះជាកន្លងមកតំបន់ខ្លះ មានបទល្មើសលួចកាប់ឆ្ការព្រៃ ឬបទល្មើសនេសាទខុសច្បាប់ ប៉ុន្តែក្នុងនាមផ្នែកជំនាញ លោកនៅតែបន្តអប់ រំណែនាំដល់ពួកគាត់កុំ ឲ្យប្រព្រឹត្តទង្វើ បែបនេះតទៅទៀត ព្រោះករណីនេះនឹង បានបំផ្លាញនូវធនធាន ធម្មជាតិយ៉ាងធ្ងន់ធ្ងរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *