អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃជំងឺកូវីដ១៩ ក្នុងខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នៅសាលសន្និសិទបូកគោ សាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីត្រួតពិនិត្យវឌ្ឍន ភាពនៃជំងឺកូវីដ១៩ ក្នុងខេត្តកំពត។

ក្នុងពិធីនេះមានការអញ្ជើញ ចូលរួមពីអភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការ កងកម្លាំងទាំងបី នាយករដ្ឋបាល សាលាខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត  លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ ពេទ្យបង្អែកទាំង៥ ប្រធានមណ្ឌល សុខភាពទាំង៦៦ នាយកទីចាត់ការចំណុះ សាលាខេត្ត ប្រធានទីស្នាក់ការត្រួត ពិនិត្យច្រកទ្វារព្រំដែន និងកំពង់ផែសមុទ្រ ក្នុងភូមិ សាស្ត្រខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា យើងនិយាយជារួម  ដោយឡែកខេត្តកំពត កំពុងទទួលរងនូវការ ឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍ ២០កុម្ភៈ ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ជាន់ថ្នាក់ ព្រមទាំងវិស័យឯកជន និងប្រជាពលរដ្ឋក្នុងខេត្ត បានសហការគ្នាក្នុង ការចូលរួមទប់ស្កាត់ ដោយចំណាយទាំង ពេលវេលា ថវិកា និងសម្ភារៈ ហើយបានធ្វើការ ទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ខេត្តកំពតបានល្អប្រសើរ ដោយយើងបាន គ្រប់គ្រងសភាព ការណ៍ទាន់ពេលវេលា។

ឯកឧត្តមបានបញ្ជាក់ ទៀតថាសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ ក្នុងការកៀគរសប្បុរសជន និងីជំនួយឧបត្ថម្ភទាំងក្នុង និងក្រៅប្រទេសដើម្បី ទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជាបន្តបន្ទាប់ ព្រមទាំងបានដាក់ ចេញនូវគោលការណ៍ណែនាំ និងវិធានការណ៍បន្ទាន់ ដើម្បីទប់ស្កាត់នូវការ ឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

ក្នុងពេលថ្មីៗនេះសម្តេចតេជោ បានប្រកាសដាក់ចេញ យុទ្ធសាស្ត្របន្តទប់ស្កាត់ ការនាំចូលនូវកូវីដ បំប្លែងថ្មី (ដែលតា) កើតចេញពីឥណ្ឌា ដែលជាមេរោគ គ្រោះថ្នាក់បំផុត ដោយត្រូវអនុវត្ត វិធានការ៥ រួមមាន ពង្រឹងការគ្រប់គ្រង ច្រកចេញចូល ទាំងព្រំដែនគោក ទឹក និងផ្លូវអាកាស, ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរ ហ័សនៅតាមព្រំដែន, ធ្វើចត្តាឡីស័កឱ្យ បានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់មណ្ឌល ចត្តាឡីស័ក ឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្ត ជាប់ព្រំដែនថៃ, ដាក់ព្យាបាលដាច់ ដោយឡែកសម្រាប់ អ្នកវិជ្ជមានមេ រោគបំប្លែងថ្មី (ដែលតា) ហើយចត្តាឡីស័ក ត្រូវធ្វើដល់២១ថ្ងៃ និងពលករនៅប្រទេសថៃ មិនត្រូវបារម្ភទេ កម្ពុជា បានសហការជា មួយថៃរួចហើយ។

ក្នុងឱកាសនោះឯកឧត្តម បានណែនាំដល់ អភិបាលក្រុង ស្រុក យកចិត្តទុកដាក់ អនុវត្តនូវវិធានការសុខាភិបាល ពិសេសយុទ្ធសាស្ត្រ ទាំង៥ចំណុចរបស់ សម្តេចនាយករដ្ឋមន្ត្រី ព្រមទាំងផ្សព្វផ្សាយ ជូនបងប្អូនប្រជាពល រដ្ឋដែលមានការ ពាក់ព័ន្ធផ្ទាល់ និងប្រយោលត្រូវសហការ ជាមួយក្រុមគ្រូពេទ្យ ក្នុងការ យកសំណាកបានទាន់ ពេលវេលាចៀសវាង ការឆ្លងរីករាលដាលកាន់ តែធ្ងន់ធ្ងរក្នុងសហគមន៍ ពិសេស កាត់បន្ថយនូវការ ស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកំពត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *