ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត រួមជាមួយអាជ្ញាធរពាក់ ព័ន្ធបានអញ្ជើញចុះ ត្រួតពិនិត្យការយក សំណាក ក្រុមអាជីវករ និងស្ថានភាព ទូទៅជុំផ្សារតាកែវ

(ខេត្តតាកែវ)៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ រួមជាមួយអាជ្ញា ធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យ ការសម្រេចរបស់ រដ្ឋបាល ខេត្ត ស្ដីពីសម្រេចផ្អាក ជាបណ្តោះអាសន្ននូវ អាជីវកម្ម ការលក់ដូរនៅ ក្នុងផ្សារតាកែវ បរិវេណ ជុំវិញ ផ្សារ និងការលក់ដូរតាម គេហដ្ឋានជុំវិញផ្សារ តាកែវទាំងអស់ ស្ថិតនៅភូមិថ្នល់បែក សង្កាត់ រកាក្រៅ ក្រុងដូនកែវ ដែលជាតំបន់មាន អ្នកវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយ ប្រយោល ជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ព្រមទាំងការយក សំណាក របស់ក្រុម អាជីវករលក់ដូរ នៅក្នុងផ្សារតាកែវ។

មានប្រសាសន៍ឱកាស ចុះត្រួតពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា  ក្នុងគោល បំណងដើម្បីកាត់ ផ្តាច់ការឆ្លងរាល ដាលជំងឺកូវីដ-១៩ នៅក្នុងភូមិ សាស្រ្តដែល ត្រូវបាន បិទខ្ទប់ និងទប់ ស្កាត់ជំងឺនេះមិនឱ្យឆ្លង រាលដាលទៅ តំបន់ផ្សេងៗទៀតបាន។

អាជីវករ និងអ្នក លក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ មានកាតព្វកិច្ចផ្តល់ វត្ថុសំណាកទៅវិភាគ រកមេ រោគ កូវីដ១៩ ដល់មន្រ្តីសុខាភិបាល នៅចំណតរថយន្ត ផ្សារតាកែវ ក្នុងករណីដែលបង ប្អូនខាកខាន មិន បានផ្តល់សំណាកតាម កាលកំណត់ខាងលើ ត្រូវទៅផ្តល់សំណាក នៅមណ្ឌល សុខភាពឬមន្ទីរ ពេទ្យ បង្អែកនៅជិតលំ នៅស្ថានរបស់បង ប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចំពោះ អាជីវករ និងអ្នកលក់ដូរទាំ ងអស់ព្រមទាំង ក្រុមគ្រួសារ ត្រូវ ធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ជាពិសេសអនុវត្ត ៣កុំ និង ៣ការពារ ក្នុងអំឡុងពេលនៃ ការអនុវត្តវិធាន ការផ្អាកជាបណ្តោះអាសន្ន ត្រូវបានហាម ឃាត់ការចេញ ចូល ការជួបជុំ ឬការ ប្រមូលផ្តុំមនុ ស្សនៅតំបន់បិទខ្ទប់។

បន្ថែមពីនេះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការឧបត្ថម្ភ ដល់គោលដៅឈរ ជើងរបស់ សមត្ថកិច្ច ទាំង៣អង្គភាពចំនួន ០៩គោលដៅ ដោយក្នុងមួយគោលដៅៗ ទទួលបាន ថវិកា៥០ម៉ឺន រៀលផងដែរ ៕ អត្ថបទដោយ លោក សឿន ហៀរឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *