លោកលីសារីចូល រួមរកដំណោះស្រាយ ក្នុងកិច្ចប្រជុំដើម្បីរក ដំណោះស្រាយដីធ្លី ក្នុងតំបន់មួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ លោកលីសារីអភិបាល រងខេត្តបន្ទាយមានជ័យ បានមានប្រសាសក្នុង កិច្ចប្រជុំថាបញ្ហាដីធ្លី នាបច្ចុប្បន្ននេះនៅ ក្នុងខេត្តបន្ទាយមានជ័យ មានការស្មុគស្មាញខ្លាំង ប្រឈមតម្រូវឲ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ត្រូវធ្វើការដោះស្រាយ ក្នុងកិច្ចប្រជុំពិភាក្សារក ដំណោះស្រាយបញ្ហាដីធ្លី នៅតំបន់មួយ ចំនួនក្នុងខេត្តដែល មានការចូលរួម មន្ទីរអង្គភាព ស្រុកក្រុងឃុំសង្កាត់ ដែលពាក់ព័ន្ធនៅថ្ងៃទី ២ ខែមិថុនាឆ្នាំ២០២១។

លោកលីសារីបន្តថា ក្នុងកិច្ចប្រជុំថ្ងៃនេះផ្ដោត សំខាន់ស្ដីពី សម្រង់ទិន្នន័យ ក្បាលដី របស់ប្រជាពលរដ្ឋ ដែលបានចូលកាន់កាប់ និងអាស្រ័យផល ជាក់ស្តែងយូរឆ្នាំ ស្ថិតក្នុងដីគម្រប ព្រៃឈើឆ្នាំ ២០០២ ហើយថិតក្នុងដែន សមត្ថកិច្ចគ្រប់គ្រង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

លោក ជា ផល្លី នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តបន្ទាយមានជ័យ បានលើកឡើងថា ខណ្ឌរដ្ឋបាលព្រៃ ឈើបន្ទាយមានជ័យបាន បង្កើតក្រុមការងារ លេខាប្រតិបត្តិនៃអនុគណៈកម្មាធិការខេត្តដើម្បីទប់ លុបបំបាត់និង បង្រ្កាបការកាប់រាន ដុតឈូសឆាយនិង ហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាកយកដីធ្វើកម្មសិទ្ធិនោះ។

ក្រោយពីបានចុះ ផ្សព្វផ្សាយខ្លឹមសារ នៅក្នុងសេចក្ដី ជូនដំណឹងលេខ ០១៤ គជប.ដព.របស់គណៈកម្មា ធិការជាតិដើម្បីចុះប្រមូល ទិន្នន័យប្រជាពល រដ្ឋដែលបាន កាន់កាប់និងអាស្រ័យ ផលដែរយូរឆ្នាំ នៅលើដីគម្របព្រៃឈើ ដែលស្ថិតនៅក្នុង ដែនសមត្ថកិច្ចគ្រប់គ្រង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើ បន្ទាយមានជ័យទទួលបាន សាលាកប័ត្រ ក្បាលដីបឋមពីបញ្ហា ស្រុកឃុំ រួមមាន ស្រុកថ្មពួកស្វាយចេក ភ្នំស្រុកនិងស្រុក ព្រះនេត្រព្រះដោយ សរុបចំនួន ១៥,៧៨៤ ក្បាលដីស្មើនឹង ១៧,២៣៧ ហិតតា។

លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍បន្តថា រឿងដីធ្លីគឺជាបញ្ហា ស្មុគស្មាញណាស់ដែល យើងត្រូវរកវិធាន ការដោះស្រាយ ដូចនេះសូមឲ្យមន្ត្រី ជំនាញពាក់ព័ន្ធរិះរក គ្រប់មធ្យោបាយពាក់ព័ន្ធ រឿងស្រង់ទិន្នន័យ ក្បាលដីរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យបាន ច្បាស់លាស់ ហើយលើកំណត់ យក១ខែទៀត ត្រូវធ្វើឱ្យបាន ចប់សព្វគ្រប់ លើបញ្ហាដីធ្លីខាងលើ នឹងរកដំណោះស្រាយ មុននឹងស្នើសុំ គោលការណ៍ទៅ ក្រសួងពាក់ព័ន្ធ ពិនិត្យនិងសម្រេច។

ចុងក្រោយ លោក លី សារី បានធ្វើការក្រើនរំលឹក ពន្លឿនដល់មន្ត្រីអង្គភាព ពាក់ព័ន្ធខិតខំបំពេញ ការងារ កំណត់ទីតាំងដីធ្លី ឲ្យបានច្បាស់លាស់ ចៀសវាងបញ្ហាទំនាស់ រឿងដីធ្លីបន្តទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *