ស្ត្រីម្នាក់វិជ្ជមាន កូវីដ-១៩សម្រាល បានកូនស្រី ទំងន់២.៨ Kg ប្រកបដោយ សុខសុវត្ថិភាព ទាំងម្តាយ  និងកូនក្នុងមន្ទីរ ពេទ្យបង្អែកមិត្ត ភាពកម្ពុជា-ជប៉ុនខេត

(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីម្នាក់វិជ្ជមានកូវីដ-១៩ បានសម្រាលបាន កូនស្រីទំងន់២.៨ Kg ទី១ ប្រកប ដោយសុខសុវត្ថិភាព ទាំងម្តាយ និងកូនក្នុងមន្ទីរ ពេទ្យបង្អែមិត្តភាព កម្ពុជា-ជប៉ុនខេត្ត នៅ ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២១ ។

តាមការអះអាងរបស់ លោកគ្រូ និង អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុនខេត្ត បានប្រាប់អ្នក យកព័ត៌មានឲ្យដឹងថា ស្ត្រីដែលឆ្លងទន្លេបាន ជោគជ័យនោះបាន យកសំណាកទៅពិនិត្យ បានរកឃើញវិជ្ជមាន.១៩ លោកគ្រូ និង អ្នកគ្រូពេទ្យ បានយកមកសំរាក ព្យាបាលនៅមន្ទីរពេទ្យ បង្អែកមិត្តភាពក ម្ពុជា-ជប៉ុនខេត្តតាំង ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មកម្លេះ លុះ ដល់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ក៏ សម្រាល បានកូនស្រីមាន ទំងន់2.8 Kg ប្រកបដោយ សុខសុវត្ថិភាព ទាំង ម្តាយទាំងកូនហើយក្រុម គ្រូពេទ្យបន្តការតាមដាន សុខភាព ជាបន្តទៀត រហូតដល់ជាសះស្បើយ ។

ក្រុមគ្រូពេទ្យបាន បញ្ជាក់ថាស្ត្រីដែល ឆ្លងទន្លេបានជោគជ័យ នោះមិនស្គាល់ឈ្មោះដឹង ថាមានអាយុ ២៦ ឆ្នាំ។

លោក​ ឡេ ច័ន្ទ​សង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាក្នុងនាម​ លោកជា​ថ្នាក់ដឹកនាំ និង គ្រួសារ​អ្នកជំងឺ ក៏​ដូច​ប្រជាពលរដ្ឋ សូម​សំដែង​នូវ ការគោរព​កោតសរ សើរ​ចំពោះ​ការ តាំងចិត្ត ភាព​អង់អាច​ក្លាហាន របស់ក្រុមគ្រូពេទ្យជួរមុខ បានលះបង់ទាំងផ្លូវកាយផ្លូវចិត្ត ក្នុងការ​បម្រើសេវា​សុខភាព និង​សង្គ្រោះ ជូន​ប្រជាពលរដ្ឋរបស់​យើង ក្នុងសម័យកើតកូវីដ.១៩នេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *