បុរសម្នាក់ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពី ផ្សាយព័ត៌មាន មិនពិតថាអ្នកកើត ជម្ងៃកូវីដ.១៩តាមកាស៊ីណូធំៗ ក្នុងក្រុងប៉ោយប៉ែត ច្រើនណាស់បុកលុយ បិទព័ត៌មានពេទ្យស៊ីលុយទៀត

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់បានផ្សាយ ព័ត៌មានមិនពិតតាម បណ្តាញសង្គមហ្វេសបុក ថាមានអ្នកកើតជម្ងៃកូវីដ.១៩ តាមកាស៊ីណូធំៗនិង តាមល្បែងអនឡាយ ច្រើនណាស់ក្នុងក្រុង ប៉ោយប៉ែត អ្នកកើតជម្ងឺកូវីដ.១៩គេ ដាក់មួយដុំ អ្នកមិនកើតដាក់មួយដុំ ម្យ៉ាងវិញទៀត បុកលុយបិទព័ត៌មាន ហើយមានពួកពេទ្យស៊ីលុយខាងក្រៅ ទៀតផង ក្រោយពីផ្សាយព័ត៌ មានចេញភ្លាមលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បញ្ជាឲ្យលោកវរសេនីយ៌ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យាបានដឹកនាំ សហការជាមួយកម្លាំង អធិការដ្ឋានក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន បានយុវជនម្នាក់ ឈ្មោះឈុនសុខហេង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅល្ងាច ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។

លោកបានបញ្ជាក់ឲ្យ បន្តទៀតថាឈ្មោះ ឈុន សុខហេងនេះបាន សរសេរព័ត៍មានថាមាន អ្នកកើតជម្ងឺកូវីដ.១៩តាម casino online ច្រើនណាស់និង casino ធំៗនៅ ប៉ោយប៉ែតអ្នកកើត ជំងឺកូវីដ.១៩ ដាក់មួយដុំអ្នកមិន កើតដាក់មួយដុំម្យ៉ា ងវិញទៀតបុកលុយបិទ ព័ត៌មានហើយមាន ពួកពេទ្យស៊ីលុយខាង ក្រៅទៅព្យាបាលទៀត ស្រុកខ្ញុំអើយថ្ងៃណា បានពួកអាពុករលួយ អស់និងងាប់ឲ្យអស់ ទៅការសរសេរ នេះធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់ ក្រុមគ្រូពេទ្យនឹងនគរបាល និងទាហានដែលកំពុង ប្រតិបត្តិការ បង្ការជំងឺកូវីដ.១៩ យ៉ាងខ្លាំង ការទទួលព័ត៌មាន មិនច្បាស់លាស់។

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានប្រាប់អ្នកយក ព័ត៍មានឲ្យដឹងថាក្រោយ ពីកំលាំងជំនាញឃាត់ខ្លួនឈ្មោះ ឈុន សុខហេង បានហើយដោយ មានការសម្រប សម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ត បន្ទាយមានជ័យការិយាល័យ ប្រឆាំងបទល្មើស បច្ចេកវិទ្យាដើម្បីយក មកធ្វើការអប់រំណែនាំ ឲ្យបញ្ឈប់រាល់សកម្មភាពនេះ តទៅទៀតនេះជាលើកទី១ បើមានលើកទី២ទៀតនិង បញ្ជូនទៅតុលាការដើម្បី ដាក់ទោសទៅ តាមច្បាប់ហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *