លោក សាយ វាសនា ព្រះរាជអាជ្ញារង សាលាដំបូង ខេត្តកំពង់ធំដឹក នាំកំលាំងកងរាជអាវុធ ហត្ថខេត្តចុះ បង្ក្រាបទីតាំងល្បែង ស៊ីសងមួយកន្លែងឃាត់ ខ្លួនអ្នកញៀនល្បែង បានចំនួន១១នាក់និងដក ហូតបានវត្ថុតាងរួម ទាំងម៉ូតូមួយចំនួនទៀត

(ខេត្តកំពង់ធំ)៖ កម្លាំងកងរាជអាវុធ ហត្ថខេត្តកំពង់ធំដឹកនាំដោយ លោកសាយវាសនា ព្រះរាជអាជ្ញារង អបសាលាដំបងខេត្តកំពង់ បានចុះបង្ក្រាបទីតាំងល្បែង ស៊ីសងមួយកន្លែងនិង ឃាត់ខ្លួនបានអ្នកញៀន ល្បែងបានចំនួន១១នាក់ កាលពីរសៀលថ្ងៃទី០១ ខែឧមិថុនាឆ្នាំ២០២១ ស្ថិនៅចំណុចភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចបាន ប្រាប់អោយដឹងថាក្នុងករណី ចុះបង្ក្រាប់ទីតាំងល្បែង ស៊ីសងខាងលើនេះកម្លាំង កងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបានអ្នកញៀនល្បែង បានចំនួន១១នាក់និង ដកហូតបានវត្ថុតាងបានរួម មានម៉ូតូចំនួន៥៩គ្រឿង មាន់ចំនួន១០ក្បាលនិង មេអាប៉ោងសម្រាប់បាញ់ លេងចំនួន១គ្រាប់។

ប្រភពពីប្រជាពល រដ្ឋបានអោយដឹងថា ទីតាំងល្បែងស៊ីសងខាង លីនេះកើតមានលេងជាយូរលង់ណាស់ មកហើយតែគេមិន ដែលឃើញមាន សមត្ថកិច្ចអាជ្ញាធរ មូលដ្ឋានណាចេញមក បង្ក្រាបឡើង ហើយគេសង្ស័យថា ប្រហែលជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានខាងលើ នេះបានសំណែន លាភសាការៈ ហើយ ទើបមិនមានការបង្ក្រាប។

ប្រភពដ៏ដែលបានលើក ឡើងបន្តរទៀតថាកន្លងមក គេឃើមានកម្លាំងសមត្ថកិច្ច ខេត្តកំពង់ធំបានចុះបង្ក្រាប ម្តងដែរតែពេលខ្លះបះចំ សមត្ថកិច្ចមួយចំនួនទៅ លេងល្បែងស៊ីសងជា មួយនឹងគេដែរ ។

ប្រជាពលរដ្ឋបាន លើកឡើងទាំងចោទ សួរនិងរិះគន់យ៉ាងចំៗខ្លាំងៗ ទៅលើសមត្ថកិច្ចនិង អាជ្ញាធរមូលដ្ឋានថា តើឯណាទៅដែល ហៅថាភូមិឃុំ មានសុវត្ថិភាពដែល ថ្នាក់ដឹកនាំបានដាក់ បទបញ្ជាដើម្បីអោយ  រក្សារសុវត្ថភាពជូន ប្រជាពលរដ្ឋនោះ បើអស់លោកនោតែ បណ្ដែតបណ្ដោយឲ្យ ល្បែងស៊ីសងកើត ឡើងយ៉ាងពេញបន្ទុក ក្នុងមូលដ្ឋានបែបនេះ។

ប្រជាពលរដ្ឋចំនួន ២ ស្រុកគឺ ស្រុកប្រាសាទបាល័ង្គ និងស្រុកស្ទោង បានអំពាវនាវនិង សូមសំណូមពរ ទៅថ្នាក់ដឹកនាំខេត្តក៏ ដូចសមត្ថកិច្ចពាក់ព័ន្ធ សូមមេត្តាចុះប្រតិប ត្តិការបង្ក្រាបទីតាំង ល្បែងស៊ីសងអោយ អស់ព្រោះអីនៅពេលដែល មានល្បែងស៊ីសងប្រជាពលរដ្ឋ នៅតាមទីទួលជនបទគឺ ដេកមិនដែលលក់ទេ ម្យ៉ាងខ្លាចចោលចូលលួចគោ ក្របីម៉ូតូនិងអំពើ ផ្សេងៗទៀតគ្រប់បែបយ៉ាង៕ដោយលោក អ៊ុងវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *