ស្លាប់ម្នាក់ រងរបួសបីនាក់ ដោយសារ គ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូ

(ខេត្តកំពត)៖ មនុស្សម្នាក់បាន ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ និងបីនាក់ផ្សេង ទៀតរងរបួសដោយ សារគ្រោះ ថ្នាក់ចរាចរ ខណៈរថយន្តនិងម៉ូតូ បុកគ្នាពេញទំហឹង នៅលើដងផ្លូវ ជាតិលេខ៣ កំពត-ភ្នំពេញ។

គ្រោះថ្នាក់នេះ បានកើតឡើង នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១និង០០នាទីរំលងអាធ្រាត ស្ថិតនៅចំនុច ភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ចន្លោះបង្កោល គីឡូម៉ែត្រ១៣៧-១៣៨ លើផ្លូវជាតិលេខ៣ ក្នុងទិសដៅទិស ដៅផ្ទុយគ្នា រវាងរថយន្តនិងម៉ូតូ។

ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាដូចខាងលើ មានរថយន្តម៉ាក សាំយ៉ុង ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-2162 បើកបរដោយឈ្មោះ ទង វិច្ឆិកា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភ្ងា ឃុំអង្គប្រាសាទស្រុកគិរីវង្ស ខេត្តតាកែវ។

មានអ្នករួមដំណើរ២នាក់ ១/ឈ្មោះនូវ រ៉ាភេទស្រីអាយុ៤០ឆ្នាំ ត្រូវជាម្តាយអ្នកបើក បររស់នៅភូមិឃុំជាមួយគ្នា ។២/ឈ្មោះ គឹម ហេង ភេទស្រីអាយុ៤២ឆ្នាំ រស់នៅភូមិក្រាំងរំដេងឃុំស្រែជាខាងត្បូងស្រុកដងទង់ខេត្តកំពត អ្នកទាំង៣រង របួសស្រាល។

ដោយឡែក អ្នកស្លាប់ជិះម៉ូតូ ម្នាក់ឯងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាក លេខកំពត 1K-9729. ផលិតឆ្នាំ2017 មានឈ្មោះ យ៉ាន់ បូ រ៉េត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ. កំពត បានស្លាប់នៅ កន្លែងកើតហតុភ្លាមៗ។

បច្ចុប្បន្នវត្ថុតាងសមត្ថកិច្ច បានយកមករក្សា ទុកនៅប៉ុស្តិនគរបាល រដ្ឋបាលភូមិថ្មី។ ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *