ពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកំពត

(ខេត្តកំពត)៖ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ។

ពិធីនេះបានប្រព្រឹត្ត ធ្វើឡើងនៅសាលា ដំបូងខេត្តខេត្តកំពត និងមានការអញ្ជើញ ចូលរួមជាគណៈអធិបតី និងជាកិត្តិយស ពីឯកឧត្តម លោកជំទាវ លោក លោក ស្រី ប្រតិភូក្រសួងយុត្តិធម៌ អភិបាលខេត្តកែប និងអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពកងកម្លាំង ប្រដាប់អាវុធក្នុងខេត្ត កំពតផងដែរ។

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៥២១/៤០៩ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានតែងតាំងឯកឧត្តម លាង សំណាត់ ជាប្រធានសាលា ដំបូងខេត្តកំពត ជំនួសឯកឧត្តម ឡុង កេសភីរម្យ ដែលត្រូវផ្ទេរ ទៅជាប្រធានសាលា ដំបូងខេត្តកំពង់ស្ពឺ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្រៅពីជម្រាបជូន អំពីស្ថានភាពភូមិសាស្រ្ត សក្ដានុពល និងសមទ្ធិផល ដែលរដ្ឋបាលខេត្តកំពត សម្រេចបានកន្លងមក។

ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារពាក់ ព័ន្ធវិស័យយុត្តិធម៌ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការសាលា ដំបូងខេត្តកំពត ដែល តែងតែបានយកចិត្ត ទុកដាក់សហការ ជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់ លំដាប់ថ្នាក់ក្នុងខេត្ត និងបានធ្វើឲ្យ ការផ្ដល់សេវាយុត្តិធម៌បម្រើ ជូនប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព បានល្អប្រសើរ។

មានប្រសាសន៍ សំណេះសំណាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងអំណរ គុណកោតសរសើរដល់ ឯកឧត្តម អភិបាលខេត្តកំពត និងខេត្តកែប ព្រមទាំងអាជ្ញាធរ សមត្ថកិច្ចជំនាញ ទាំងអស់ក្នុង ខេត្តទាំងពីរ គឺខេត្តកំពត និងខេត្តកែបតែង តែបានសហការជា មួយសាលាដំបូង និងអយ្យការអមសាលា ដំបូងខេត្ត ក្នុងការដោះ ស្រាយរកយុត្តិធម៌ ជូនប្រជាពលរដ្ឋបានល្អ។

ពិសេសក្នុងយុទ្ធ នាការដោះស្រាយ សំណុំរឿងកកស្ទះ ដែលដាក់ចេញ ដោយក្រសួងយុត្តិធម៌ ត្រូវបានដោះស្រាយបញ្ចប់ សម្រេចលទ្ធ ផលជោគជ័យ។

តែទោះបីយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកជាថ្មី ដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជកា រទាំងអស់នៃសាលា ដំបូងខេត្តទាំងពីរកំពត កែប ជាពិសេស ឯកឧត្តម លាង សំណាត់ ដែលទើបតែង តាំងជាប្រធានសាលា ដំបូងខេត្តកំពតថ្មី ត្រូវមាន សាមគ្គីភាពផ្ទៃក្នុង និងអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អ ហើយត្រូវប្រកាន់ ខ្ជាប់នូវភាពម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹម ត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យការផ្តល់ សេវាយុត្តិធម៌ជូនប្រជា ពលរដ្ឋធ្វើឡើងបាន «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គ ចៅក្រមបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *