បន្ទាប់ពីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់ នៅកាសុីណូ សុខគីមម៉េង តន់ហន់ មហាជនកំពុងភ័យព្រួយ ខណៈកាសុីណូ២ទៀត នៅព្រែកចាក មិនទាន់បិទ

(ខេត្តកំពត)៖ បន្ទាប់ពីកាសុីណូ សុខគីមម៉េង(តន់ហន់) ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានរកឃើញ អ្នកវិជ្ជមាន កូវីដ-១៩ ចំនួន៤នាក់ និងមានអ្នកពាក់ ព័ន្ធដោយផ្ទាល់ និងប្រយោលជា ច្រើននាក់ទៀតត្រូវ បានរកឃើញ មានវិជ្ជមានកូវីដ-១៩  មហាជនបាននិង កំពុងភ័យព្រួយ​ ដោយសារកាសុីណូ២ផ្សេងទៀត ដែលស្ថិតនៅច្រកទ្វារ ព្រំដែនអន្តរជាតិព្រែកចាក នៅបន្តដំណើរ ការនៅឡើយ។

មហាជនបាន លើកឡើងថា ក្រោយពីការសុីណូ សុខគីមម៉េង ស្ថិតនៅច្រកទ្វារទ្វេ ភាគីតន់ហន់ត្រូវអាជ្ញា ធរចុះបិទខ្ទប់នៅ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ខណៈដែលអ្នកជាប់ពាក់ ព័ន្ធផ្ទាល់និងប្រយោល រាប់រយនាក់កំពុង រង់ចាំការពិនិត្យធ្វើតេស្ត យកសំណាក គេសង្ស័យថាពិត ជាមានអ្នកញៀនល្បែង មួយចំនួនដែនធ្លាប់ ចូលលេងនៅកាសុីណូ សុខគីមម៉េង បានភៀសខ្លួនចូល ទៅលេងក្នុងកាសុីណូ ចំនួន២ទៀត ស្ថិតនៅច្រកទ្វារព្រំ ដែនអន្តរជាតិព្រែកចាក ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត យ៉ាងពពាក់ ពពូនផងដែរ។

ជាមួយនឹងករណី គួរឲ្យភ័យព្រួយនេះ មហាជនបានកត់ សម្គាល់ថា ពេលនេះកាសុីណូ សុខគីមម៉េង នៅច្រកទ្វារ ទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច បានផ្ទុះជំងឺកូវីដទៅហើយ នៅឡើយកាសុីណូ២ ទៀតម្តេចនៅតែ បន្តអាជីវកម្មយ៉ាង ចំហរយ៉ាងនេះទៅវិញ។

ជុំវិញបញ្ហាខាងលើ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ អ្នកយកព័ត៌មានយើង មិនអាចសុំការបំភ្លឺពី លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានទេដោយសារពេ លទូរស័ព្ទតេចូល គ្មានអ្នកទទួល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *