ប៉ូលិសការិយាល័យ អន្តោប្រវេសន៍ម្នាក់ បានស្លាប់នៅ លើទ្រូងផ្លូវ សង្ស័យរថយន្ត ធុនធ្ងន់បុក

(ខេត្តកំពត)៖ បុរសម្នាក់ត្រូវគេ ប្រទះឃើញស្លាប់បាត់ បង់ជីវិតនៅលើដង ផ្លូវជាតិលេខ៣៣ កាលពីវេលាម៉ោង ប្រលែល៤ទៀបភ្លឺ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១១-១២។

ទាក់ទិននឹងករណី មនុស្សស្លាប់ខាងលើ សមត្ថកិច្ចខេត្តកំពត បានឲ្យដឹងថា កាលពីវេលាដូច ខាងលើ មានរថយន្តបង្កធុន ធំមិនស្គាល់ម៉ាកមាន ទិសដៅពីលិចទៅ កើតបានប៉ះមនុស្សដើរ ឆ្លងផ្លូវបណ្ដាលឲ្យ ស្លាប់នៅកន្លែងកើតហេតុ ហើយរថយន្ដរត់ គេចបាត់ស្រមោល។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ឈ្មោះអ៊ៅ ចន្ថា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប មានតួនាទី ជាប៉ូលីសនៅការិយាល័យ អន្តោប្រវេសន៍ នៃស្នងការ នគរបាល ខេត្តកំពត ដោយមុនពេល ជួបគ្រោះថ្នាក់ ជនរងគ្រោះបានឈប់ ចតរថយន្ដអែបខាង ផ្លូវខាងស្ដាំត្រង់កន្លែង កើតហេតុ ហើយចុះដើរឆ្លងផ្លូវ ទៅខាងឆ្វេងទើប មានរថយន្តធុនធំ បុកបណ្តាលឲ្យបែក លលាដ៏ក្បាល (ស្លាប់) នៅកន្លែងកើត ហេតុតែម្តង។

បច្ចុប្បន្នសពនិងរថយន្ដ របស់គាត់សមត្ថកិច្ច បានប្រគល់ជូនប្រពន្ធ និងកូនយកទៅធ្វើ បុណ្យតាមប្រពៃណី នៅលំនៅដ្ឋាន៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *