ពេលនេះបានល្បីទៀតហើយ ដូចពាក្យចាស់លោក ពោលថាក្រទេលធំ ប្រឡំដេក លោក.ស៊ូសុវណ្ណ មានតួនាទីជាប្រធាន ក្រុមព្រឹក្សាឃុំ.ទំរីង ហើយជាឈ្មួញ ឈើដ៏ល្បីទៀងផង???

(ខេត្តកំពង់ធំ)៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ប្រភពពីប្រជាពលរដ្ឋបាន អោយដឹងថាបុរស ល្បីឈ្មោះជាច្រើនឆ្នាំមកហើយ ដែលមហាជនស្គាល់ ច្បាស់ថាលោក.ស៊ូ សុវណ្ណ ប្រធានក្រុមព្រឹក្សា ឃុំទំរីង ជាអ្នករត់ការឬហៅថា កាងរទេះក្របី.ដឹកឈើចេញ ពីចំណុចផ្លូវ រងខ្នាយ និងផ្លូវពោរោង ជាក់ស្ដែងអ្នកដឹកឈើ តាមរទេះក្របីបានលួច បង្ហើបប្រាប់អ្នកសារព័ត៌មាន យើងឲ្យបានដឹងថាលោក ប្រធានក្រុមព្រឹក្សា ឃុំ ទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាអ្នករត់ការផ្លូវ យកលុយរត់ការ ក្នុងរទេះក្របីមួយគ្រឿង (៥០មុឺនរៀល)។

មហាជនកំពុងតែបើកភ្នែកមើល លោកប្រធានក្រុមប្រឹក្សា ឃុំទំរីងតើសហការគ្នា ចូលរួមបំផ្លាញព្រៃឈើ ដល់កាលណាបាន ឈប់ជាពិសេសណាស់ សព្វថ្ងៃនេះបទល្មើស ចម្រុះដែលដឹកចេញពីព្រៃឡង់ ជារៀងរាល់ថ្ងៃជារៀង រាល់យប់មិនដែល ខានដោយសារតែ មានមន្ត្រីគ្រាប់ល្ពៅ បែបនេះដែលចូលរួម សហការគ្នាបំផ្លាញ ធនធានធម្មជាតិ ធ្វើឲ្យមហាជនមាន ការរិះគន់យ៉ាងខ្លាំងចំពោះ ការដឹកនាំរបស់ លោកក្រុមប្រឹក្សា ឃុំទំរីង បានផ្គើននឹងអនុសាសន៍ របស់សម្ដេច ក្រឡាហោម (សខេង) ឧបនាយករដ្ឋមន្ត្រីរ ដ្ឋមន្ត្រីក្រសួងមហា ផ្ទៃសម្ដេចតែងតែ លើកឡើងជារៀងរាល់ ដងថាមន្ត្រីគ្រាប់ល្ពៅ ឱ្យចេះដឹកនាំក្នុងមូលដ្ឋាន របស់ខ្លួនធ្វើឱ្យប្រជាពលរដ្ឋស្រលាញ់និងគោរពផងបែរជាទៅប្រព្រឹត្តបទល្មើសព្រៃឈើជាមួយឈ្មួញទៅវិញ ចំណុចនេះហើយដែល ប្រជាពលរដ្ឋខឹងនឹង គោទៅវាយរទេះនោះ។

ជាចុងក្រោយ ប្រជាពលរដ្ឋរ.សូមសំណូម ពរទៅឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត កំពង់ធំ.ឯកឧត្តមជាថ្នាក់ដឹក នាំមួយរូបដែលធ្វើឲ្យ ប្រជាពលរដ្ឋគោរពនិង ស្រឡាញ់ហើយមានការ អភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងខេត្តកំពង់ធំដូច ជាភ្លៀងរលឹមសព្វថ្ងៃនេះសូម ឯកឧត្តម មេត្តាដាស់តឿន មន្ត្រីគ្រាប់ល្ពៅដូចជា ប្រធានក្រុមប្រឹក្សា ឃុំទំរីង.ដែលធ្វើឲ្យប្រជាពល រដ្ឋនិងមហាជនព្រម ទាំងអង្គការសង្គមស៊ីវិលមាន ការរិះគន់យ៉ាងចាស់ដៃចំពោះ ការយកតួនាទីជាក្រុមប្រឹក្សា ឃុំទៅប្រព្រឹត្តបទល្មើសរត់ ការនិងកាងរទេះដែល ដឹកឈើចេញពីព្រៃឡង់ផងទាន៕ អត្ថបទ.ដោយ លោក( អ៊ុង វ៉ាន់)

You might like

Leave a Reply

Your email address will not be published. Required fields are marked *