មេបញ្ជាការរងកងទ័ពជើងគោក បានចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេសផ្លូវ និងអគារនៅតាម បណ្ដាអង្គភាពចំណុះ យោធភូមិភាគទី ៥

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក (ឯក សំអូន) មេបញ្ជាការ.រង កងទ័ពជើងគោក មេបញ្ជាការយោធ ភូមិភាគទី៥ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក( អ៊ុច វ៉ាន់ថា) មេបញ្ជាការ.រង កងទ័ពជើងគោក មេបញ្ជាការបញ្ជាការ ដ្ឋានវិស្វកម្មកងទ័ព ជើងគោក ចុះត្រួតពិនិត្យលក្ខណៈ បច្ចេកទេសផ្លូវនិង អគារនៅតាមបណ្ដា អង្គភាពនានាក្នុងភូមិ សាស្ត្រយោធភូមិភាគទី៥  ។

សមិទ្ធផលទាំងនេះគឺសុទ្ធ តែជាអំណោយដ៏ ថ្លៃថ្លារបស់សម្ដេចអគ្គ មហាសេនាបតីតេជោ (ហ៊ុន សែន ) នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុ ជាតាមរយៈ ឯកឧត្តមឧត្តម សេនីយ៍ឯក( ហ៊ុន ម៉ាណែត ) អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

អគារដែលកំពុងក៏ សាងនេះរួមមាន អគារទីបញ្ជាការក ងពលតូចថ្មើរជើងលេខ ៥២ ចំនួនមួយខ្នង អគារទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ប៉ៃលិនចំនួនមួយខ្នង។ ផ្លូវក្រាលកៅស៊ូប្រវែង ៦៧៦៥ ម៉ែត្រ (ចន្លោះផ្លូវបំបែក ពីកងពលតូចថ្មើរ ជើងលេខ ៥៣ ដល់ (ភូមិភ្នំកុយស្រុក សាលាក្រៅខេត្តប៉ៃលិន) អគារស្នាក់នៅក្នុងកង ពលតូចថ្មើរជើងលេខ ៥៣ ចំនួនមួយខ្នង។

បន្ទាប់មកឯកឧត្ដមទាំង២ បន្តអញ្ជើញចុះទៅ ពិនិត្យមើលផ្លូវ ក្រាលកៅស៊ូ ឌីប៊ីអេសធីប្រវែង ៤៧០០ ម៉ែត្រនិងស្ពាន ចាក់បេតុងចំនួន ៣៦ ម៉ែត្រដែលស្ថិតនៅ ក្នុងភូមិសាស្ត្រមណ្ឌល អភិវឌ្ឍន៍តេជោភ្នំឆត្រ ៣១៧ ស្រុកស្វាយចេកខេត្ត បន្ទាយមានជ័យ.អរគុណសន្តិភាព ។ អត្ថបទដោយ.លោក.មាសនិរន្ត

You might like

Leave a Reply

Your email address will not be published. Required fields are marked *