ឃាតករម្នាក់ ជក់ថ្មាំញៀន ហិតកាវប៉ះកង់ ឡើងចង់ឆ្កួត បានវាយយុវជន អានាថា ម្នាក់ស្លាប់នៅលើ វេទិការខេត្ត បន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ឃាតករម្នាក់មាន កំលាំងដូចយក្ស ជក់ថ្មាំញៀន ហិតកាវប៉ះកង់ឡើង ចង់ឆ្កួត បាន វាយទៅលើយុវជន អនាថាម្នាក់ចង់បែក ខួរបណ្តាលឲ្យស្លាប់ នៅលើវេទិការខេត្ត បន្ទាយមានជ័យ នៅវេលាម៉ោង៣ រសៀល ថ្ងៃទី៨ ខែខែ​ ឧសភា​ ឆ្នាំ​២០២១​ នៅចំណុច​ សួនមានជ័យ​ នៅភូមិ​ ៣​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកយ៉ាន់សុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថក្រុងសេរីសោភ័ណ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ​ ហួយ​ រតនា​ ភេទប្រុស​ អាយុប្រហែល​ ៣២ឆ្នាំ​ រស់នៅភូមិ​ អូរតាគាំម​២​ ឃុំ​ ទួលតាឯក​ ស្រុកបាត់ដំបង​ ខេត្តបាត់ដំបង​។

លោកយ៉ាន់សុវណ្ណ បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាតាមការអះ របស់អ្នកថែសួនបាននិយាយ ថាឃាតករនេះគេ បានឃើញវត្តមាននៅ ក្នុងសួនមានជ័យ នេះតាំងពីថ្ងៃទី៧ ខែឧសភាមកម្លេះ ជននេះជក់ថ្នាំញៀនផង ហិតកាវប៉ះកង់ទៀត ជននេះដូចមនុស្សឆ្កួត ដើររករឿងគេពេញសួន មានជ័យតែម្តងគ្មាន អ្នកហ៊ានតដៃនិង ជននេះឡើយ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាលុះ នៅម៉ោងជិត៣រសៀល ស្រាប់តែឃើញឃាតករ នោះបានធាក់ ទៅលេីជន មិនស្គាល់ឈ្មោះ​ ភេទប្រុស​ អាយុប្រហែល​ ៣៧ឆ្នាំ​ ជាជនអនាថាចំមុខ ឡើងចង់បែកខួរបណ្តាល ឲ្យស្លាប់នៅលើវេទិកាតែម្តង។

ក្រោយពីធ្វើសកម្មភាព ហើយបានរត់ចុះមក ក្រោមសន្តិសុខភូមិ ៣នាក់ដេញចាប់ទើបបាន។ ឃាតករត្រូវបានកំលាំង អាវុធហត្ថក្រុងបញ្ជូន មកទីបញ្ជាការកងរាជ អាវុធហត្ថខេត្តដើម្បីរៀប ចំសំនុំរឿងបញ្ជូនទៅ តុលាការនៅថ្ងៃស្អែក ចំណែកសពត្រូវកំលាំង អាវុធហត្ថចាត់ចែង ឲ្យគេបូជានៅវត្តទៅតាម ប្រពៃណី ហើយផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *