ក្រុមហ៊ុនស្ថាបនាផ្លូវ ជីរជាំង ហ៊ួសុីន ផ្តល់អំណោយ ដល់សាខាកាកបាទ ក្រហមកម្ពុជាខេត្ត កំពត

(ខេត្តកំពត)៖ សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានទទួលថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារ:ប្រើប្រាស់ ដែលជាអំណោយ មនុស្សធម៌ ពីលោកចៅ ចាយ ឡាំង តំណាងក្រុមហ៊ុន ស្ថាបនាផ្លូវ ជីរជាំង ហ៊ួសុីន ក្នុងឱកាសអបអរ សាទរខួបលើក ទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធនរបស់ សង្គមជាតិ” ក្រោមវត្តមាន ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្តកំពត   ព្រមទាំងលោក លោកស្រីសមាជិក សមាជិកាគណៈ កម្មាធិការសាខា។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈ កម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ជូនចំពោះក្រុមហ៊ុន និងបានថ្លែងអំណរអរ គុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ របស់ក្រុមហ៊ុនបាននាំ យកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ទាំងនេះប្រគល់ជូនដល់សាខា ហើយសាខានឹងយកគ្រឿងឧបភោគ បរិភោគ សម្ភារ ទាំងនេះទៅចាត់ចែង តាមតម្រូវការ ដើម្បីជួយដល់ជនងាយរង គ្រោះទាំងឡាយ ឲ្យស្របតាមគោល ការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនាកាក បាទក្រហម និងសូមជូនពរឲ្យក្រុមហ៊ុន ប្រកបអាជីវកម្មកាន់ តែរីកចម្រើនឡើង។

សូមជម្រាបថា ថវិកា និងសម្ភារដែលប្រគល់ ជូនសាខាកាកបាទក្រហម កម្ពុជាខេត្តកំពតរួមមាន៖ ថវិកា១០,០០០ដុល្លារអាមេរិក និងគ្រឿងឧបភោគ បរិភោគ គិតជាថវិកាស្មើនឹង ៣០,០០០ដុល្លារ អាមេរិកផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *