ជនជាតិវៀតណាម០៧នាក់ ត្រូវកម្លាំងចម្រុះគោល ដៅកំពង់នុង​ ផ្លូវជាតិលេខ៣៣ ឃាត់ខ្លួន

(ខេត្តកែប)៖ កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងចម្រុះប្រចាំ គោលដៅត្រួតពិនិត្យ ច្រកចេញ-ចូលក្នុ ងភូមិសាស្ត្រខេត្តកែប (​កំពង់​នង់)​ លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុច ព្រំប្រទល់ កំពត-កែប  បានឃាត់ខ្លួន ជនជាតិវៀតណាមចំនួន ០៧នាក់(ស្រី ០៥នាក់) ធ្វើដំណើរមកពី ខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ០១នាក់ ជាអ្នកនាំផ្លូវ ព្រមទាំងដឹកបន្តតាម ម៉ូតូពីខេត្តកំពតឆ្ពោះទៅ ខេត្តកែបតាមផ្លូវលំ ដើម្បីគេចពីប៉ុស្តិ៍ ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ ប្រទេសវៀតណាម។

ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នង ការដ្ឋាននគរបាលខេត្ត ដើម្បីប្រគល់បន្តឲ្យមន្ទីរ សុខាភិបាលខេត្តបញ្ជូន ទៅមណ្ឌលចត្តាឡីស័ក រង់ចាំយកសំណាកវត្ថុវិភាគ ចំណែកជនជាតិខ្មែរជា អ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាង សំណុំរឿងបញ្ជូនទៅ តុលាការដើម្បីចាត់ការបន្ត។

រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់កម្លាំង សមត្ថកិច្ចបន្តការរឹត បន្តឹងឲ្យបានតឹងរឹង និងសុំការចូលរួមពី បងប្អូនប្រជាពលរដ្ឋ នៅ​បណ្ដា​រាជធានី-ខេត្ត​ ដែលមាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ ក្នុង​សហគមន៍​ ពិសេស​នៅតំបន់ក្រហម និងតំបន់បិទខ្ទប់ សូម​កុំធ្វើការចល័តចេញ ក្នុងកាលៈទេសៈដ៏លំបាកនេះ។

ជាងនេះទៅទៀត សូមកុំយកគំរូ តាមករណីខាងលើ ព្រោះការលួចគេច វេសមិនអាចរួចផុត ពីកម្លាំងសមត្ថកិច្ចបានទេ ហើយត្រូវប្រឈម នឹងការអនុវត្តវិធានការច្បាប់ និងវិធានការសុខា ភិបាលផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *