កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនមនុស្ស៤នាក់ លួចឆ្លងក្នុង តំបន់ហាមឃាត់ ពីខេត្តឧត្ដមានជ័យ និងខេត្តព្រះវិហារ ផ្កើននឹងបម្រាមណែនាំ របស់រាជរដ្ឋាភិបាល???

(ខេត្តព្រះវិហារ)៖  កាពពីព្រឹកថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០២១ ក្រោមការសម្របសម្រួល ពីលោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ  សហការជាមួយកម្លាំង កងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានឃាត់ខ្លួនមនុស្ស ចំនួន៤នាក់ដែលលួចឆ្លង ដែនពីខេត្តឧត្តមានជ័យ ចូលមកខេត្តព្រះវិហារ  ដោយមិនគោរព នូវវិធានការរដ្ឋបាល  នៃច្បាប់ស្តីពីវិធាន ការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺ កូវីត19ដែលកំពុង រីករាលដាល ប្រកបដោយគ្រោះ ថ្នាក់ដ៏ធ្ងន់ធ្ងរផ្សេងទៀត ។

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចកងរាជ អាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ឱ្យ ដឹងថា អ្នកល្មើសច្បាប់ ទាំង៤នាក់​នោះ គឺពួកគេបានលួចចេញ ពីខេត្តព្រះវិហារតាម ច្រករបៀង ចូលទៅក្នុងខេត្តឧត្ដមានជ័យ ហើយក៏មានបំណង ចង់ចូលមកខេត្ត ព្រះវិហារវិញ ប៉ុន្តែត្រូវបានកម្លាំង អាវុធហត្ថធ្វើការ ឃាត់ខ្លួនបាន នៅចំណុចព្រំប្រទល់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ  នឹងព្រំប្រទល់ស្រុក ត្រពាំងប្រាសាទ  ខេត្តឧត្តមានជ័យ។

កម្លាំងកងរាជអាវុធហត្ត បានបន្តរឲ្យដឹងទៀតថា ក្រោយពីការឃាត់ ខ្លួននឹងសាកសួររួចហើយ ក៏ធ្វើតេស្តក៏ ពិនិត្យឃើញថាពួក គេទាំង៤នាក់នោះគឺ មានផ្ទុកនូវសារធាតុញៀន បន្ថែមទៀត។

លោក វុធ សាវី ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់អ្នក សារពត៍មានឱ្យបាន ដឹងថា ក្នុងកិច្ចប្រតិបត្តិការ ស្ទាក់ចាប់ជួនល្មើស ច្បាប់ទាំង៤.នាក់ ខាងលើនោះ គឺដោយសារពួក គេទាំងនោះ បំពានទៅនឹងសេចក្តី សម្រេចរបស់ប្រមុខ រាជរដ្ធាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលលោកកំពុង តែមានវិធានការ នូវការទប់ស្កាត់ការឆ្លង រីករាលដាលនៃជម្ងឺ កូវីដ១៩ដ៏កាចសាហាវ ដែលកំពង់តែវាយលុ កក្នុងប្រទេសកម្ពុជា។

ដូចនេះលោក វុធសា វី ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្ត ព្រះវិហារ ដាច់ខាតត្រូវតែអនុវត្ត ច្បាប់ និងចាត់វិធាន ការដើម្បីចូលរួមការពារ ជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពល រដ្ឋទូរទាំងប្រទេស។គួរបញ្ចាក់ផងថា បច្ចុប្បន្ន ជនដែលល្មើសច្បាប់ ទាំង៤នាក់នោះត្រូវបាន កម្លាំងកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូង ខេត្តព្រះវិហារដើម្បី ចាត់ការបន្តទៅ តាមនីតិវីធីច្បាប់៕ ដោយ លោក អ៊ុង វ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *