យោធាម្នាក់ ក្រោយបើកម៉ូតូ បុកបារ៉ាស់បិទខ្ទប់ និងវាយសមត្ថកិច្ច ត្រូវបានចាប់វាយខ្នោះ នៅគោលដៅ ខណ្ឌជ្រោយចង្វារ..

(ភ្នំពេញ)៖ មន្រ្តីយោធាម្នាក់ ក្រោយបើកម៉ូតូបុក បារ៉ាស់បិទខ្ទប់ និងវាយសមត្ថកិច្ចត្រូវ បានចាប់វាយខ្នោះ នៅគោលដៅខណ្ឌ ជ្រោយចង្វារនៅ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចាប់វាយខ្នោះមន្រ្តីយោធាម្នាក់ ក្រោយបើកម៉ូតូបុក បារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើ សមត្ថកិច្ចប្រចាំគោល ដៅទៀតផង។

លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ជនបង្ករូបនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ជាមន្រ្តីយោធាក្រសួងការពារជាតិ ត្រូវបានសមត្ថកិច្ច នៃអធិការខណ្ឌ ជ្រោយចង្វារឃាត់ ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១។

លោកបានបញ្ជាក់ថា ជនបង្កបានបើកបុក ប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាថមើលងាយ និងវាយបង្ករបួសស្នាម មកលើសមត្ថកិច្ចទៀតផង។ ពេលនេះសមត្ថកិច្ចកំពុងតែ នាំខ្លួនមកអធិការខណ្ឌ ដើម្បីសាកសួរ និងរៀបចំសំណុំ ឯកសារបញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *