ប្រជាការពារភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតទទួល បានអាវពីលោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ខេត្តបន្ទាយមានជ័យ

(ក្រុងប៉ោយប៉ែត)៖ កាលពីព្រឹងថ្ងៃទី ២០ខែមេសាឆ្នាំ២០២១ នៅទីស្នាក់ការភូមិក្បាល១ ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភអាវជូន ប្រជាការភូមិក្បាលស្ពាន១ ចំនួន២០អាវសំរាប់ ផ្លាស់ប្តូរខណៈ ពេលចុះបំពេញ ការងារជូនប្រជាពលរដ្ឋ។

លោក អ៊ុត អេន អនុភូមិ ក្បាលស្ពាន១ បានប្រាប់អ្នកយក ព័ត៌មានយើងអោយ ដឹងថាលោកឧត្មសេនីយ៍ត្រី អ៊ុំសុផល ស្នងការរង ខេត្តបន្ទាយមាន និងលោកជុំវ៉ាណារ៉េត ជំទប់ទី១សង្កាត់ ប៉ោយប៉ែតបាន នាំយកអាវជូន ប្រជាការពាភូមិ ក្បាលស្ពាន១ ចំនួន២០អាវសំរាប់ ផ្លាស់ប្តូរខណៈពេល ចុះបំពេញការងារ ជូនប្រជាពល រដ្ឋតាមមូលដ្ឋាន។

លោកអនុភូមិបាន បន្តរទៀតថាបច្ចុប្បន្ន នេះប្រជាការភូមិរបស់ លោកកំពុងបានចូលរួម យ៉ាងសកម្មជា មួយកម្លាំងសមត្ថកិច្ច ក្នុងការចុះផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ ក្នុងមូលរដ្ឋានដើម្បី អោយយល់ដឹងនិង ទប់ស្កាត់ការរីករាល ដាលនូវជំងឺកូវិដ១៩ ក្នុងសហគមន៍និង ណែនាំប្រជាពលរដ្ឋ អោយត្រូវអនុវត្តន៍ តាមក្រសួងសុខាភិបាល ៣កុំនិង៣ការពារ អោយបានខ្ជាប់ខ្ជួនផងដែរ។

ក្នុងឳកាសចែកអាវ ជូនប្រជាការពារភូមិ ក្បាលស្ពាន១ ផងដែរលោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងខេត្ត បន្ទាយមានជ័យ ក៏បានផ្តាំផ្ញើរដល់កម្លាំង ប្រជាការពារភូមិទាំ ងអស់អោយចេះ ការពារខ្លួននិងអនាម័យ អោយបានខ្ជាប់ខ្ជួន លាងដៃនិងសាប៊ូរឺ ជែលអោយបាន អោយបានញឹកញ៉ាប់ ក្នុងការចុះបំពេញ ការងារព្រោះថា ជំងឺកូវិដ១៩ នេះជាប្រភេទជំងឺឆ្លង មើលមិនឃើញ ហើយវាឆ្លងលឿនបំផុត និងត្រូវអនុវត្តន៍ អោយបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ ក្រសួងសុខាភិបាល ៣កុំនិង៣ការពារ កុំបីភ្លេចឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *