អគ្គីភ័យបានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋ១ខ្នងអ ស់ទាំងស្រុងរួមទាំង ទ្រព្យសម្បត្តិមួយចំនួន ថែមទៀតផង???

(ខេត្ដបាត់ដំបង)៖  អគ្គីភ័យបានឆាប់ឆេះ ផ្ទះប្រជាពលរដ្ឋមួយខ្នង និងបង្ករអោយមាន ការភ្ញាក់ផ្អើលទាំងព្រឹក ហេតុការនេះបានកើត ឡើងកាលពីថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី នៅចំណុចក្រុមទី១០ ស្ថិតក្នុភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះ សង់អំពីឈើប្រក់ក្បឿង ជញ្ជាំងក្តាដែលមាន ទំហំ៧ម៉ែត្រគុណនិង៨ម៉ែត្រ និងតសំយាប៥ម៉ែត្រ គុណ៨ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ឆេង មុំ ភេទស្រីងាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សម្ភារៈខូចខាតរួមមាន ស្រូវពូជចំនួន៣តោន អង្ករ៣០០គីឡូក្រាម ក្រវិលមាស១ជី ខ្សែកផ្លាកទីន ៣ជីកន្លះ លុយដុល្លារចំនួន ១០០ដូល្លា ប្លង់ដីឡូត៍ ប្លង់ដីស្រែនិងសម្ភារៈ ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

សមត្ថកិច្ចបានបន្តរទៀតថា បើយោងតាមការសន្និដ្ឋាន របស់កម្លាំងនគរបាល ជំនាញបានបញ្ជាក់ អោយដឹងថា ករណីអគ្គិភ័យខាងលើនេះ បង្កឡើងដោយសារ ឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់ថា កម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ នៃអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី មិនបានចេញរថយន្តទៅ ជួយពន្លត់ក្នុងហេតុការណ៍ នោះទេ គឺផ្លូវតូច ចង្អៀត រថយន្តចូលមិនរួច។

ទោះបីជារថយន្ត ពន្លត់អគ្គិសភ័យចូល មិនរួចក៍ដោយ តែបង ប្អូនប្រជាពលរដ្ឋ ប្រជាការពារ និងសមត្ថកិច្ចមូលដ្ឋាន ជួយពន្លត់មិនអោយឆេះ រាលដាលដល់អ្នកជិតខាង ឡើយក្នុងហេតុការណ៍ ខាងលើនេះ មិនបង្កឱ្យមនុស្ស មានគ្រោះថ្នាក់ដល់ អាយុជីវិតឡើយ៕ លោក សឿនវ៉ាន់ ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *