ចែកអំណោយជូនដល់ កងកម្លាំងឈរជើង តាមខ្សែបន្ទាត់ព្រំដែន ក្នុងឱកាសចូលឆ្នាំខ្មែរ របស់លោក កែគឹមយ៉ាន តាមរយៈលោក ឡាយគឹមលី

(ខេត្តបន្ទាយមានជ័យ)៖ អំណោយរួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកសុទ្ធ ស្ករស ប៊ីចេង អំបិលខ្ទឹមស និងថវិកាផងដែរ បានធ្វើការចែកជូនដល់ កងកម្លាំងឈរជើង តាមខ្សែបន្ទាត់ព្រំដែន ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ដែលជាអំណោយ របស់លោកឧបនាយក រដ្ឋមន្ត្រីកែគឹមយ៉ាន និងលោកជំទាវម៉ៅ ម៉ាល័យកែគឹមយ៉ាន តាមរយះលោក ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ តំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធាន ក្រុមការងាររាជ រដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះនៅ ក្នុងបរិវេនសាលា ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលីបានមាន ប្រសាសន៍ថា អំណោយដែលបាន យកមកចែកជូនដល់ ជូនកងកម្លាំងឈរជើង តាមខ្សែបន្ទាត់ព្រំដែន ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែនេះ គឺជាទឹកចិត្តអាណិតស្រលាញ់ ដោយស្មោះពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើង ការពារតាមខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយអង្គភាពដែល បានអញ្ជើញមកទទួល គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកានោះ មានចំនួន ១៣អង្គភាពដោយ ក្នុងនោះគ្រឿងឧបភោគ បរិភោគ មានចំនួន១០ មុខដូចជា អង្ករ៤,០០០ គីឡូក្រាម. មី១៧០ កេសតូច.ទឹកស៊ីអ៊ីវ១៤០យួរ.ទឹកត្រី១៤០យួរ.ត្រីខ៥១កេស.ទឹកបរិសុទ្ធ៧៩០យួរ . ស្ករសរ១០០គីឡូក្រាម .ប៊ីចេង១០០គីឡូក្រាម .អំបិល១០០គីឡូក្រាម ខ្ទឹមស១០ គីឡូក្រាម និងថវិកាមួយ ចំនួនផងដែរ។

ក្នុងនោះ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានផ្ដាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ដែលជានិច្ចកាលលោក ទាំងទ្វេរតែងតែយក ចិត្តទុកដាក់ គិតគូរពីសុខ ទុក្ខរបស់បងប្អូន ជាកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ តែងតែខិតខំ ពុះពារគ្រប់កាលៈទេសៈ ក្នុងការការពារទឹក ដីមាតុភូមិ នៃយើងឲ្យបានគង់វង្ស។

លោកឡាយគឹមលី បានផ្តាំផ្ញើដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ ប្រយុទ្ធប្រឆាំង នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ ដែលប្រទេសជាតិ កំពុងបន្តប្រឈម នឹងហានិភ័យខ្ពស់ការ ឆ្លងរាលដាលជំងឺកូវីដ ១៩ ដូចនេះសូមប្រជាពល រដ្ឋទាំងអស់ត្រូវ ប្រុងប្រយ័ត្នឲ្យ បានខ្ពស់បំផុត ក្នុងគោលបំណង ធានាការពារអាយុ ជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ ដើម្បីកាត់បន្ថយឲ្យ បានជាអតិបរមា នូវផលប៉ះពាល់ការ ឆ្លងរីករាលដាលនៃ ជំងឺដ៏កាចសាហាវនេះ ឆ្លងចូលក្នុងអង្គភាពឲ្យ បានដាច់ខាត។

ក្នុងនោះលោកលោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត អ៊ុំ រាត្រីអភិបាលខេត្ត អភិបាលខេត្តរង និងមន្ទីរអង្គភាពជាច្រើននាក់ បានផ្ញើរពីចំងាយ សួសុខទុក្ខពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃក្នុង ឪកាសបុណ្យចូល ឆ្នាំជិតចូលមកដល់។

ហើយដើម្បីផ្សារភ្ជាប់ ទំនាក់ទំនងល្អរវាង អ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយ ក្នុងស្មារតីសាមគ្គីភាព និងការលើក ទឹកចិត្តចំពោះកិច្ច ខិតខំប្រែងរបស់កង កម្លាំងដែលឈរ ជើងនៅជួរមុខ និងសូមសម្តែងនៅ ការកោតសរសើរ ចំពោះកងកម្លាំង កងជួរមុខដែលបាន ខិតខំយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច  ប្រកបដោយការ ទទួលខុសត្រូវគ្រប់ ឧបសគ្គខ្ពស់បំផុត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *