សមត្ថកិច្ចបញ្ជូនខ្លួនជន សង្ស័យ២នាក់លួចម៉ូតូ គេទៅកាន់តុលាការ ខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ ជនសង្ស័យ២នាក់បាន លួចម៉ូតូគេបានមួយ ដង្ហើមចង្រិត ត្រូវកម្លាំងនគរបាលនៃ ស្នងការនគរបាល ខេត្តបាត់ដំបងសហការ ជាមួយកម្លាំងនគរបាល ក្រុងបាត់ដំបងចុះឃាត់ ខ្លួនបានភ្លាមៗ កាលពីយប់ថ្ងៃទី២០ខែ មិនាឆ្នាំ២០២១វេលា ម៉ោង២២និង២៥នាទី នៅ​ត្រង់ចំណុច​ភូមិ​រំចេក​៤​  សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង។

ប្រភពសមត្ថកិច្ចបាន អោយដឹងថាជនសង្ស័យ ទាំង២នាក់ដែលកម្លាំងជំនាញ ឃាត់ខ្លួនបានទី១ ឈ្មោះ​ រិទ្ធ​ រ៉ា​ម៉ន​ ភេទប្រុស​ អាយុ​ ៣១​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ចម្លង​រមាំងក្រោម ឃុំ​អូរ​សំរិល​ ស្រុកសំឡូត ខេត្ត​បាត់ដំបង​ទី២ឈ្មោះ​ ឡាយ​ សំណាង​ ភេទប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

ចំណែកជនរង គ្រោះមានឈ្មោះ​ នង​ ពុទ្ធី​ ភេទប្រុស​ អាយុ​ ២៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ អូរតាគាំ​៣​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង ​បានបាត់ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ ZOOMER X  ពណ៌​ ខ្មៅ​ ទឹកក្រូច​ ស៊េរីឆ្នាំ​ ២០១៧​ ពាក់ស្លាកលេខ ​បាត់ដំបង​ 1AJ 2149នឹងបានប្តឹងសមត្ថកិច្ច អោយជួយអន្តរាគមន៍ ភ្លាមៗផងដែរ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុងនាយការិយាល័យ ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត ​ស្រាលបានប្រាប់ អ្នកយកព័ត៌មាន យើងអោយដឹងផងដែរ ថាដោយមានការណែនាំពីលោក ឯកឧត្តឧត្តមសេនីយ៍ទោ សាតគឹមសានស្នងការ នគរបាលខេត្តបាត់ដំបង និងមានការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក លឹមពុទ្ធីឡា ស្នងការផែនការងារ នគរបាលព្រហ្មទណ្ឌហើយ លោកបានដឹកនាំ​ កម្លាំង​​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ស្រាវជ្រាវនិង ​បង្ក្រាប​ករណី​ លួច​យក​ម៉ូតូ​ ក្នុងករណី​ជាក់ស្ដែង នឹង​បាន​ធ្វើការ​នាំ ខ្លួន​ជនសង្ស័យ​ ចំនួន​ ០២​ នាក់​ ។

លោកបានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាព ថាខ្លួនពិតជាបានធ្វើ សកម្មភាពលួចម៉ូតូ ជនរងគ្រោះខាងលើ ពិតប្រាកដមែនបំណងយក ទៅលក់យកលុយមកចែកគ្នា។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ខាងលើត្រូវបាន កម្លាំងសមត្ថកិច្ចនាំខ្លួនមក កាន់ស្នងការរដ្ឋាននគរ បាលខេត្តបាត់ដំបងដើម្បីធ្វើការ សាកសួរនិងកសាងសុំនុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តរទៅ តាមនិតិវិធីច្បាប់៕ ដោយលោកសឿន វ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *