រដ្ឋបាលខេត្តកែប ប្រជុំរៀបចំ វិថីលក់ ម្ហូបអាហារ ដើម្បីត្រៀម ចូលរួមប្រលង ប្រណាំងទី ក្រុងស្អាតលើកទី៣  ឆ្នាំ២០២១-២០២៣

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី  អ៊ុល ភិរុណ អភិបាលរងខេត្ត បានដឹកនាំកិច្ច ប្រជុំក្រុមការងារ វាយតម្លៃទីក្រុងស្អាត និងការងារបច្ចេកទេស អភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្ត ដើម្បីរៀបចំឱ្យ មានវិថីលក់ម្ហូម អារហារ នៅ ខេត្តកែប។

លោកស្រី អ៊ុល ភិរុណ បានបញ្ជាក់ថា ការរៀបចំឱ្យមាន “វិថីលក់ម្ហូបអាហារ ” ក៏ នឹងអាចទាក់ទាញ ភ្ញៀវទេសចរមក សម្រាកលម្ហែកម្សាន្ត នៅខេត្តកែបកាន់តែច្រេីន  និងចំណាយ ពេលស្នាក់នៅយូរថ្ងៃ។

ការរៀបចំឱ្យមាន វិថីលក់ម្ហូបអារហារនេះ ក៏ជាក៏ទទួលបាន ការឯកភាពពីប្រមុខ រដ្ឋាភិបាលគឺជា សូចនាករមួយថ្មីទៀត ដេីម្បីដាក់បញ្ចូលក្នុង ស្តង់ដាទីក្រុងស្អាត  និងត្រៀមចូលរួម ចលនាប្រឡងប្រណាំង ទីក្រុងស្អាតលេីកទី៣  ឆ្នាំ២០២១-២០២៣ ។

លោកស្រីក៏បាន បញ្ជាក់ទៀតថា ដើម្បីរៀបចំឱ្យ មានវិថីលក់ម្ហូបអារ ហារនេះឱ្យត្រឹមត្រូវ តាមស្តង់ដារ ត្រូវតាម ប្រព័ន្ធចំណាត់ថ្នាក់ សេវាកម្មតូបលក់ម្ហូប អាហារ (STREE FOOD STANDARD) ដែលពង្រឹង លើក កម្ពស់គុណភាពសេវាកម្ម ក្នុងផ្នែកម្ហូបអារហារ យើងត្រូវរៀបចំឱ្យ មានស្តង់ដារដូចជា៖

-ទីតាំង ត្រូវមានការអនុញ្ញាត ជាផ្លូវការ និងត្រូវកំណត់ ពេលវេលាប្រតិបត្តិការ ដោយរដ្ឋបាលខេត្ត

-មានស្លាកយីហោច្បាស់ លាស់ដោយគោរព តាមសេចក្តីណែនាំ របស់ក្រសួង ទេសចរណ៍ ត្រូវសរសេរជា ខេមរភាសារ និងត្រូវតុបតែងដោយ ភ្លើងលម្អឱ្យមាន សោភ័ណភាព ជាពិសេសត្រូវមាន អនាម័យជុំវិញតូបលក់ អាហារទាំងនេះ

-ត្រូវរៀបចំឱ្យមាន ទីធ្លាធំទូលាយងាយស្រួល ក្នុងការចតយានយន្ត

-ត្រូវមានសេវា កម្មល្អផងដែរ។

ជាចុងបញ្ចប់ លោកស្រីអភិបាលរង និងក្រុមការងារបាន ចុះត្រួតពិនិត្យកន្លែង សំខាន់ៗមួយចំនួនដើម្បី រៀបចំស្នើសុំបង្កើត ជាកន្លែង វិវថីលក់ម្ហូបឱ្យត្រឹម ត្រូវទៅតាមស្តង់ដារ៕  សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *