លោកភួង សោភា បានចុះត្រួតពិនិត្យ វាយតម្លៃផលបះពាល់ និងខូចខាតដោយ សារទឹកជំនន់លើផ្លូវជនបទ ជាច្រើនស្រុក នៅខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ លោកភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយលោកគង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំ លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក ជាយុទ្ធារុណ  ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តបន្ទាយមានជ័យ និងសហការី មន្ត្រីអាជ្ញាធរឃុំភូមិ បានចុះទៅត្រួតពិនិត្យ វាយតម្លៃផលបះ ពាល់និងខូចខាតដោយ ទឹកជំនន់លើផ្លូវជនបទ នៅខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ២៨ ខែតុល ឆ្នាំ២០២០។

ក្នុងនោះលោកភួង សោភាបានឲ្យ ក្រុមការងារជួសជុល បន្ទាន់តភ្ជាប់ សម្រួលចរាចរណ៍ ឡើងវិញចំណុចភូមិស្វាយស និង ចំណុចដទៃទៀតនៃ កំណាត់ផ្លូវជនបទតាផូ ដែលសន្ធឹងក្នុងស្រុក ស្វាយចេក និងស្រុកភ្នំស្រុក ផ្លូវនេះមានប្រវែង៣០គីឡូម៉ែត្រ ហើយបានរងការ ខូចខាតដោយទឹកជំនន់ កាលពី ពាក់កណ្តាលខែតុលា កន្លងមកជាច្រើនចំណុច ហើយបានកាត់ផ្តាច់ និងលំបាកដល់ការអ្នក ដំណើរនិងការដឹក ជញ្ជូនឆ្លងកាត់ដោយអន្លើ។

លោកភួង សោភា មានប្រសាសន៍ថា យោងការណែនាំ និងបញ្ជារបស់ លោកបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានឲ្យលោកដឹកនាំ ការងារឆ្លើយតបបន្ទាន់ លើការសម្រួលចរាចរណ៍ឡើង វិញលើកំណាត់ផ្លូវជន បទនិងហេដ្ឋារចនា សម្ព័ន្ធជនបទដែលរង ការខូចខាតដោយទឹកជំនន់ ។

ក្នុងនោះមានការជួសជុល បន្ទាន់ចំណុចផ្លូវជនបទ ជាដើមដើម្បីឲ្យអ្នកដំណើរនិ ងការដឹកជញ្ជូនក្នុង ជីវភាពប្រចាំថ្ងៃបាន ដំណើរការឡើងវិញ ។

លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តបន្ទាយ មានជ័យប្រាប់សារព័ត៌មាន ថាគ្រោះទឹកជំនន់ឆ្នាំ២០២០នេះ បង្កឲ្យហេដ្ឋារចនា សម្ព័ន្ធជនបទនៅ ខេត្តបន្ទាយមានជ័យជា ច្រើនត្រូវទទួលរង កាប៉ះពាល់និងរខូចខាត ធ្វើឲ្យប្រជាពលរដ្ឋ មិនអាចធ្វើដំណើរនិង ដឹកជញ្ជូនបាន។

ដើម្បីឆ្លើយតប និងតម្រូវការនេះ ទើបក្រសួងនិងមន្ទីរ ក៏ដូចអាជ្ញាធរបានជួស ជុលបន្ទាន់ជូនប្រជា ពលរដ្ឋនូវផ្លូវក្រាលក្រួស ផ្លូវដីនានា ។

ក្នុងនោះមានផ្លូវ ជនបទតាផូ ដែលតភ្ជាប់ពីផ្លូវជាតិ លេខ៥៦ត្រង់ ឃុំរលួស ឆ្លងកាត់ឃុំតាផូ ឃុំសារង្គ ស្រុកស្វាយចេក ដល់ភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ដែលក្រាលគ្រួស ។

ផ្លូវ១ខ្សែនេះរងការ ខូចខាតដោយទឹកហូរ ផ្តាច់តួផ្លូវ៣កន្លែង ប្រវែង១៨០ម៉ែត្រ និងហូរច្រោះតួ និងចិញ្ចើមផ្លូវ ជាអន្លើៗមិនអាចឲ្យប្រជាពលរដ្ឋ ធ្វើដំណើរនិងដឹក ជញ្ជូនឆ្លងកាត់បាន។

លោកប្រធានមន្ទីរបាន បន្តថាទឹកជំនន់ក្នុងខេត្ត បន្ទាយមានជ័យពីដើម ខែតុលាឆ្នាំ២០២០មក បានបង្កផលប៉ះពាល់ និងខូចខាត លើច្រើនវិស័យ ក្នុងហេដ្ឋារចនាសម្ព័ន្ធ ជនបទក៏រងគ្រោះ ធ្ងន់ធ្ងរផងដែរ ។

ក្នុងខេត្តនេះ ផ្លូវជនបទដែលក្រសួង និងមន្ទីរអភិវឌ្ឍន៍ជន បទទទួលបន្ទុកមាន២៦៧ខ្សែ ប្រវែង២.៩២៥,០៦គីឡូម៉ែត្រ ក្នុងនោះមានផ្លូវក្រាល កៅស៊ូ២ជាន់មាន១៨៤គម ,ផ្លូវបេតុងប្រវែង ២៥,៤៧គម និងផ្លូវក្រាលគ្រួស ក្រាលដី ក្រាលដីលាយថ្មប្រវែង២.៧២៥,៥គម ។

ផ្លូវជនបទទាំងនោះ នៅចំណុចនៃកំណាត់ ដែលរងផលប៉ះពាល់និង ខូចខាតដោយទឹលជំនន់ មួយចំនួនទឹកបាន ស្រកហើយត្រូវជួស ជុលបន្ទាន់ តែកន្លែងខ្លះ ទឹកមិនទាន់ស្រកនៅឡើយ ។

ផ្លូវជនបទដែលខូចខាត ធ្ងន់ធ្ងរជាងគេមានដូច ជាផ្លូវបត់ត្រង់ ផ្លូវតាឡំ ផ្លូវចំណោម ផ្លូវសាយសាម៉ននៅ ស្រុកមង្គលបូរី ផ្លូវស្រែល្អនៅស្រុកថ្មពួក ផ្លូវភ្នៀតនៅក្រុង សិរីសោភ័ណ ផ្លូវតាផូនៅស្រុកស្វាយ ចេក  និងស្រុកភ្នំស្រុកជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *