សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (គោលដៅទី២ចំនួន៥ពាន់គ្រួសារ)

(ខេត្តបន្ទាយមានជ័យ)៖ បន្ទាប់ពីអញ្ជើញជួប សួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយ ទឹកជំនន់ចំនួន៥ពាន់គ្រួសារ ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យរួចមក សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តដំណើរ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ ជូនប្រជាពលរដ្ឋរង គ្រោះដោយទឹកជំនន់ ចំនួន៥ពាន់គ្រួសារទៀត នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែល បានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយ ជូនដល់បងប្អូនប្រជាពល រដ្ឋនៅនៅក្នុងស្រុកម៉ឡៃ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តសមរភូមិក្តៅ ក្នុងអតីតកាល  តែត្រូវបានរាជរដ្ឋា ភិបាលពន្លត់ភ្លើងសង្គ្រោម ក្រោយការធ្វើ សមាហរណកម្មឆ្នាំ១៩៩៨ ដែលពេលនេះ តំបន់ម៉ាឡៃបានក្លាយ ជាកន្លែងមានសុខសន្តិភាព កន្លែងទីផ្សារ និងមានការអភិវឌ្ឍ លើគ្រប់វិស័យ។

សម្តេចតេជោនាយក រដ្ឋមន្ត្រី ក៏បានពាំនាំនូវព្រះ រាជសារផ្តាំសាកសួរសុខ ទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពល រដ្ឋដែលរងគ្រោះដោយ ទឹកជំនន់នេះ។ សម្តេចតេជោនាយក រដ្ឋមន្ត្រី ក៏សូមចូលរួមនូវ ទុក្ខលំបាករបស់ប្រជាពល រដ្ឋក្នុងគ្រោះដោយ ទឹកជំនន់នេះ និងចូលរួមរំលែកទុក្ខ ចំពោះ គ្រួសារដែលបាន បាត់បង់ជីវិតក្នុងពេល មានគ្រោះទឹក ជំនន់នេះផងដែរ។

សម្តេចតេជោនាយក រដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ ពេលនេះពេលយើងកំពុងមានទុក្ខនោះ គឺមានកម្លាំងមហាជន ជាច្រើនបានចូលរួមយ៉ាង សស្រាក់សស្រាំ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋយើង ដែលរហូតមកដល់ ពេលនេះយើងទទួល បានការបរិច្ចាគថវិកា ពីបណ្តាសប្បុរសជនប្រមាណ ជាង៨លានដុល្លារ។

សម្តេចតេជោ បានបន្តទៀតថា ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នាប្រយុទ្ធ ប្រឆាំងជម្ងឺកូវីដ១៩ ផង រួម គ្នាទប់ទល់ការលំបាក ដោយគ្រោះទឹកជំនន់ផង។ ក្នុងដំណាក់កាល នៃជម្ងឺកូវីដ១៩នេះ សម្តេចតេជោ នៅតែបន្ត អំពាវនាវអោយបង ប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូងការពារខ្លួន ជាប់ជាប្រចាំ ជាពិសេសការ អនុវត្តតាមការណែ នាំរបស់ក្រសួង សុខាភិបាល។

ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានគិត រួចជាស្រេចហើយថា ក្រោយទឹកជំនន់ រាជរដ្ឋាភិបាលបាន ត្រៀមពូជស្រូវចំនួន២,០០០តោន ដែលជាពូជស្រូ វមិនប្រកាន់រដូវ ដោយក្នុងមួយគ្រួសារ នឹងទទួលបាន ១០០គីឡូក្រាម ហើយផ្តល់ជូនសម្រាប់ តែអ្នកដែលខូចខាតតែប៉ុណ្ណោះ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋមិនធ្វើស្រូវ តែពួកគាត់ដាំដំណាំនោះ គឺរាជរដ្ឋាភិបាលនឹងផ្តល់ នូវពូជចំនួន០៦មុខដំណាំ ដើម្បីទុកបង្ករបង្កើន ផលក្រោយទឹកស្រក់វិញ ថែមទាំងមានគ្រឿង ចក្រកសិកម្ម មកបម្រើជូនប្រជា កសិករផងដែរ។

សម្តេចតេជោ ក៏បានអោយក្រសួង ពាក់ព័ន្ធទាំងអស់ត្រូវមាន ការវាយតម្លៃនៃការខូចខាត របស់ប្រជាជនក្នុងពេលទឹកជំនន់ ជាពិសេសក្រសួងកសិកម្ម ដោយយើងដោះស្រាយ ជូនតែអ្នកដែល ខូចខាតទេ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណ ចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជា ថវិកាក្តីជាសម្ភារៈស្បៀង អាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ ក្រោមជាតិក្នុងការចុះចែកផ្ទាល់ ដល់ប្រជាជន ដែលរងគ្រោះ។​

សម្តេចតេជោក៏បាន កោតសរសើរចំពោះស្ថា បន័ថ្នាក់ជាតិនិងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជន ទាំងអស់ដែលបានចូល រួមជួយសង្រ្គោះប្រជាជន នៅតំបន់រងគ្រោះ ដែលនេះ ដែលបានបង្ហាញនូវកម្លាំង សាមគ្គីភាពដ៏រឹងមាំនិង ទូលំទូលាយនៃ ជាតិយើង។

សម្ដេចតេជោនាយក រដ្ឋមន្ត្រី ក៏បានសំណូម ពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវចូលរួម ថែរក្សាសុខភាពជា អោយបានល្អ ជាពិសេសការការពារ ការចម្លងការរីករាល ដាលជំងឺកូវី១៩ ក៏ដូចជាជំងឺអសន្ន រោគផ្សេងៗ ដែលអាចកើតមាន ឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកប ដោយអនាម័យល្អ។

ចំពោះអំណោយដែល ផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹក ជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ទឹកបរិសុទ្ធ១កេះធំ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ ក្រមា១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *