លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ខេត្តបន្ទាយមានជ័យ៖ ដោយមើលពីទុកលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានជួយឧបត្ថម្ភ ឧបភោគបរិភោគ តាមរយៈអាជ្ញាធរក្រុងប៉ោយប៉ែត លោកគាត ហ៊ុល នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅសាលាក្រុងប៉ោយប៉ែត។

គ្រឿងឧបភោគ បរិភោគដែលលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មានអង្គរ ១ តោន ទឹកបរិសុទ្ឋ ២០០យួរ និងមី ១០ កេសធំ (ស្មើរ៦០កេសតូច) ដើម្បីចូលរួមចំណែកឲ្យអាជ្ញាធរក្រុងទុកចែកដល់ប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ។

គួរបញ្ជាក់ថា ខេត្តបន្ទាយមានជ័យរងគ្រោះដោយសារទឹកជំនន់ក្រោយគេ និងមានស្ថានភាពធ្ងន់ធ្ងរជាងគេផងដែរបើប្រៀបធៀបទៅនិងខេត្តដទៃៗផ្សេងទៀត ដោយពេលនេះស្ថានភាពកំពុងតែស្រកបន្តិចម្តងៗក៏ពិតមែន តែប្រជាពលរដ្ឋមួយចំនួនក៏នៅតែមន្តស្នាក់នៅទីទួលសុវត្ថភាពដដែល៕ ម៉ុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *