ផ្ទុះកំប៉ុងហ្ក្រាសបណ្តាល ឲ្យរោងកម្មករស្នាក់ នៅ១ខ្នងឆេះខ្ទេចតែគ្មាន មនុស្សគ្មានរបួស

(ខេត្តបន្ទាយមានជ័យ)៖ ផ្ទុះកំប៉ុងហ្ក្រាសបណ្តាល ឲ្យរោងកម្មករស្នាក់នៅ ១ខ្នងឆេះខ្ទេចគ្មានសល់ តែគ្មានមនុស្ស របួសនោះទេ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅភូមិតារាងបាល  សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

សមត្ថកិច្ចបានប្រាប់អ្នក យកព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ នោះកម្មករជាច្រើន នាក់បានចេញទៅ ធ្វើការសំណង់បាត់អស់ នៅសល់តែអ្នកចាំផ្ទះ ហើយបានដាំបាយដោយសារ តែកំប៉ុងហ្គាស ចាស់ច្រេះស៊ូមិនបាន បណ្ដាលឲ្យផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ ស្របពេលនោះមាន ប្រជាពលរដ្ឋជិតខាង បានចេញមកជួយ ពន្លត់យ៉ាងសស្រាក់ សស្រាំដែរដោយសារតែ កម្លាំងភ្លើងខ្លាំងមិនអាច ជួយពន្លត់ បានមួយសន្ទុះក្រោយ មកទើបមានកងអន្ត រាគមន៍ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងកម្លាំងអង្គភាពទាំង ៣មានកម្លាំងអាវុធហត្ថ ក្រុងសេរីសុភ័ណដឹកនាំ ដោយលោកយ៉ាន់សុវណ្ណ មេបញ្ជាការកងរាជ អាវុធហត្ថក្រុង សេរីសោភ័ណ អធិការនគរបាល ក្រុងសេរីសោភ័ណ និងកម្លាំងយោធាបាន បញ្ចេញឡានទឹករបស់ អធិការនគរបាលក្រុង ស្រីសោភ័ណមួយគ្រឿង ជួយបាញ់ពន្លត់ យ៉ាងសស្រាក់សស្រាំ មួយម៉ោងក្រោយមក ទើបភ្លើងរលត់ជាស្ថាពរ។

លោក ហ៊ឹល រ៉ាយ៉ាបានបញ្ជាក់ឲ្យ ដឹងទៀតថាករណីឆេះ រោងកម្មករនេះមិនបណ្ដាល ឲ្យរាលដាលដល់ ផ្ទះប្រជាពលរដ្ឋទេ និងគ្មានអ្នករងរបួស ក្នុងភ្លើងឆេះនៅឡើយ ចំណែកទ្រព្យសម្បត្តិ ខូចខាតមានរោង កម្មករស្នាក់នៅមួយ កន្លែងឆេះខូចខាត អស់ទាំងស្រុង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *