ស្រីក្រមុំអាយុ១៩ឆ្នាំ ម្នាក់បានលង់ទឹក ស្លាប់មិនទាន់រកសព ឃើញពេលដែលស្រី រងគ្រោះនាំគ្នាទៅ ហែលទឹកលេង និងមិត្តភ័ក្រ៤នាក់ ទៀតកំពុងតែទឹក ហក់ឡើងខ្លាំង

(ខេត្តបន្ទាយមានជ័យ)៖ ស្រីក្រមុំអាយុ១៩ឆ្នាំ ម្នាក់បានលង់ទឹកស្លាប់ មិនទាន់រកសាកសព ឃើញនៅ ឡើយពេលដែលស្រី រងគ្រោះនាំគ្នាទៅហែល ទឹកលេងនិងមិត្តភ័ក្រ ៤នាក់ទៀតនៅប្រឡាយ ដែលទឹក កំពុងហក់ឡើងខ្លាំង នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅភូមិគូបតូច ឃុំគូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹងថាសពនារីរងគ្រោះ មានឈ្មោះ គឹម ទៀង អាយុ១៩ឆ្នាំ រស់នៅ ភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ បន្តដឹងទៀតថានៅមុន ពេលកើតហេតុនោះ ស្រីរងគ្រោះបាននាំមិត្ត ភ័ក្រ៤នាក់ទៅលេងទឹកនៅ ប្រឡាយ១កន្លែងកំពុងតែ ទឹកហូរខ្លាំងស្របពេល នោះក្មេងស្រីរងគ្រោះ ស្រាប់តែលង់មិត្តភក្កិទាំង បួននាក់ខិតខំ ខ្នះខ្នែងជួយសង្គ្រោះ ដែរតែមិនបានសម្រេច ក្មេងស្រីរងគ្រោះទឹក កួចយកទៅបាត់ ក្រុមគ្រួសារមាន ទាំងម្ដាយឪពុក ប្រជាពលរដ្ឋបានជួយ រុករកខ្លាំងណាស់ដែរ នៅតែរកមិនឃើញ។

កន្លងបានមួយយប់ ចូលថ្ងៃទី១១ខែតុលាឆ្នាំ២០២០ មានយោធានៃតំបន់ ប្រតិបត្តិការសឹករង និងកងពលតូច ថ្មើរជើងលេខ៥១ក្រោម ការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការរងទិសទី១ បន្ទាយមានជ័យបាន ដឹកនាំកម្លាំងជាច្រើន នាក់ចុះជួយរុករក យ៉ាងសស្រាក់សស្រាំ រហូតមកទល់ម៉ោង ១២រសៀលថ្ងៃនេះ សពនៅតែមិន ទាន់រកឃើញនៅ ឡើយ។ សង្ឃឹមថាពេញមួយថ្ងៃ នេះសពនឹងអាច រកឃើញនៅពេល ម៉ោងណាមួយជាមិនខាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *