គ្រោះមហន្តរាយដោយ ធម្មជាតិក្នុងខេត្ត បន្ទាយមានជ័យ គិតត្រឹមថ្ងៃទី ៩ ខែតុលាឆ្នាំ ២០២០មាន៦ ក្រុង ស្រុក មនុស្សស្លាប់២នាក់

(ខេត្តបន្ទាយមានជ័យ)៖ តាមការអះអាងរបស់ រដ្ឋបាលខេត្តបន្ទាយមាន ជ័យបានប្រាប់អ្នកយក ព័ត៌មានដឹងថា គ្រោះមហន្តរាយ ដោយធម្មជាតិដោយ ទឹកជំនន់ក្នុងខេត្តបន្ទាយ មានជ័យ គិតត្រឹមថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ នេះមានភ្លៀងធ្លាក់ មធ្យមទូទាំង៩ ក្រុង ស្រុក ហើយទឹកស្ទឹងមង្គលបុរី ស្ទឹងសិរីសោភ័ណ បានហក់ឡើងយ៉ាងខ្លាំង ទឹកបានហូរធ្លាក់តាម អូរព្រំដែនមកពីប្រទេសថៃ និងទឹកជំនន់ទឹកភ្លៀង ផងបន្តបន្ទាប់បណ្ដាល ឲ្យលិចតាមតំបន់វាល ទំនាបនិងប៉ះពាល់ដល់អាយុ ជីវិតសត្វនិងហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនធំដូចជា ផលប៉ះពាល់លើក្រុង ស្រុកចំនួន៦ បណ្ដាលឲ្យមនុស្ស លង់ទឹកស្លាប់ ២  នាក់កុមារ១ម្នាក់។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រាប់បញ្ជាក់ឲ្យដឹង ទៀតថាលិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋសរុប ចំនួន២៧៤ខ្នងនឹងបាន ជន្លៀសប្រជាជនរដ្ឋ ទៅទីទួលសុវត្ថិភាព ចំនួន៩១គ្រួសារស្មើ នឹង២៤៤ នាក់ស្រី១១៧ នាក់ លិចស្រែចំនួន១០៩ហិចតា សាលារៀន ១១កន្លែងត្រូវផ្អាក ការសិក្សាជាបណ្ដោះ អាសន្ន ផ្លូវខូច ២៥ កន្លែងប្រវែង២.៣៧៩ម៉ែត្រ។

ក្នុងនោះមាន ស្រុកអូរជ្រៅ លិចលំនៅដ្ឋានចំនួន ៩៦ខ្នងផ្ទះជាពលរដ្ឋ និងជន្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព៩១គ្រួសារ លិចផ្លូវគ្រួសក្រហម មាន៩កន្លែងមានប្រវែង ៥០០ម៉ែត្រ ស្រុកមង្គលបុរីលិចលំនៅដ្ឋាន១៨ខ្នង សាលារៀន២កន្លែង ស្រូវ៣៤ហិចតា ស្រុកស្វាយចេក លិចសាលារៀន ៣កន្លែងផ្លូវក្រាលគ្រួសក្រហម ១កន្លែងមានប្រវែង ៣០០ម៉ែត្រ ស្រុកព្រះនេត្រព្រះ សាលារៀន២កន្លែង ផ្លូវក្រាលគ្រួសប្រហម៦ កន្លែងមានប្រវែង ១.២៦០ ម៉ែត្រ ស្រុកថ្មពួកលិច លំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន៣៨ខ្នង សាលារៀន ២កន្លែង ខូចដំឡូងមី៦៨៧ហិចតាស្រូវ ៧៥ហិចតា ផ្លូវក្រាលគ្រួសក្រហម ៤ កន្លែងមានប្រវែង៣១ផម៉ែត្រ ស្រុកម៉ាឡៃលិច លំនៅដ្ឋានមានចំនួន ១១ខ្នងនិងសាលារៀន ១កន្លែង។

គួរបញ្ជាក់ផងដែរ ថារហូតមកទល់ថ្ងៃនេះ នៅតែមានភ្លៀងធ្លាក់ទឹក នៅតែបន្តធ្លាក់មកពី ប្រទេសថៃធ្វើ ឲ្យខេត្តបន្ទាយមានជ័យ ទឹកជំនន់នៅតែឡើង ដដែលប្រជាពលរដ្ឋរង គ្រោះដោយសារទឹក ជំនន់ទាំងអស់នោះ ត្រូវបានសមត្ថកិច្ច ទាំងបីអង្គភាពមាន កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងយោធានិងអាជ្ញាធរខេត្ត ក្រុង ស្រុក ជួយជន្លៀស យកទៅដាក់ទីទួល សុវត្ថិភាពអស់ ហើយផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *