កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតចុះ ប្រតិបត្តិការបង្ក្រាប ក្រុមចោរលួច៤នាក់ ធ្វើសកម្មភាពលួចម៉ូតូបាន ៤ គ្រឿង ត្រូវបាន ធ្វើការបង្ក្រាប ឃាត់ខ្លួនបានជាបន្តបន្ទាប់.

(ខេត្តបន្ទាយមានជ័យ)៖ ដោយមានការចង្អុល បង្ហាញពីលោកឧត្តម សេនីយ៍ត្រីបោន បិនមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យលោក វរសេនីយ៍ត្រី(នួន នី ណារ៉ូ) មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនចោរលួច ចំនួន៤នាក់ដែលធ្វើ សកម្មភាពលួចម៉ូតូ ចំនួន ៤ គ្រឿង។

យោងតាមពាក្យបណ្ដឹង របស់ជនរងគ្រោះ ២នាក់១ឈ្មោះ (នាង រ៉ាវុទ្ធ )ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិមិត្តភាព និង២ឈ្មោះ (នៅ រតនា) ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបាន ពាក្យបណ្តឹងហើយ លោកវរសេ នីយ៍ត្រី (នួន នីណារ៉ូ) មេបញ្ជាការកងរាជ អាវុធហត្ថក្រុងបានដឹកនាំ កម្លាំងក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវឈានធ្វើ ការឃាត់ខ្លួនជនសង្ស័យ ម្នាកមាន ឈ្មោះ ម៉ម វីរៈ ភេទប្រុស អាយុ២៨ឆ្នាំ និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៣ នៅចំណុច កាស៊ីណូប៉ោយ ប៉ែតផាលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  នៅព្រឹក ថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២០។

លោក នួន នីណារ៉ូ បានប្រាប់ឲ្យដឹងបន្តទៀតថា : ក្រោយពីកម្លាំងជំនាញសួរ នាំរួចបន្តចុះឃាត់ខ្លួន បក្សពួកជនសង្ស័យ ជាបន្តបន្ទាប់បានចំនួន ៣នាក់បន្ថែមទៀត ១ឈ្មោះ សៅ ទិត្យ ភេទប្រុស អាយុ១៨ឆ្នាំ ២ឈ្មោះ ឌី ខួច ភេទ ប្រុស អាយុ២៧ឆ្នាំ៣ ឈ្មោះ អាង ថុនា ភេទប្រុស អាយុ២៣ឆ្នាំ ទាំង៣នាក់ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្នុងនោះកម្លាំងអាវុធហត្ថ បានឆែកឆេរទីតាំង មួយកន្លែងដែលពួក គេបានចង្អុលបង្ហាញ ស្ថិតក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាល បានរកឃើញវត្ថុតាងបន្ថែមទៀតរួមមាន ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ក្រហម ផលិតឆ្នាំផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប 1AB-3848 អ្នកលួច ឈ្មោះ អាង ថុនារបស់ឈ្មោះ នៅ រតនានិងម៉ូតូចំនួន ២គ្រឿតទៀត ព្រមទាំងគ្រឿង បន្លាស់ម៉ូតូ និងឧបករណ៍ កែច្នៃមួយចំនួន។

ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបាន ធ្វើសកម្មភាព លួចម៉ូតូរបស់ជនរង គ្រោះខាងលើពិតប្រាកដមែន ហើយយកទៅលក់ បានប្រាក់ដើរស៊ីចាយ និងទិញគ្រឿង ញៀនយកមក ជក់ទាំងអស់គ្នាតែម្ដង។

ដោយផ្អែកលើចម្លើយ សារភាពនិងមានវត្ថុតាង ផងនោះជនសង្យ័យ និងវត្ថុតាងត្រូវបាន កម្លាំងជំនាញកម្លាំងការិយាល័យ ព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់  ចំណែកម៉ូតូរបស់ជន រងគ្រោះទាំ២នាក់ ត្រូវបានប្រគល់ឲ្យម្ចា ស់ដើមវិញហើយចំណែក ២គ្រឿងទៀតជារបស់ ជនសង្ស័យ៕ ដោយលោក មាសនិរន្តិរ

You might like

Leave a Reply

Your email address will not be published. Required fields are marked *