ឯកឧត្តមរដ្ឋមន្ត្រី វង​ សូត​ បានផ្តាំអាជ្ញាធរមូលដ្ឋាន​ ​ចុះអនុវត្តន៍ផ្តល់ សាច់ប្រាក់របស់រាជ រដ្ឋាភិបាល​ ឧបត្តម្តជូន គ្រួសារក្រីក្រធ្វើ ឲ្យមានតម្លាភាព​

(ខេត្តត្បូងឃ្មុំ )៖ ឯកឧត្តម វង​ សូត​ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារបានផ្តាំផ្ញើរ ក្រុមការងារ​ដែលចុះ អនុវត្តន៍ផ្តល់សាច់ប្រាក់ របស់រាជរដ្ឋាភិបាល​ ឧបត្តម្តជូនដល់គ្រួសារក្រីក្រ​ ជួបការលំបាក​ក្នុង កំឡុងពេលកូវីដ ជាពិសេស ​អាជ្ញាធរមូលដ្ឋាន​ ធ្វើឲ្យមានតម្លាភាព​ យុត្តិធម៌​ និងមិនលំអៀង ​ចំពោះគ្រួសារ ណាមួយឡើយ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស ដែរឯកឧត្តមរដ្ឋមន្ត្រី បើកកិច្ចប្រជុំបូក សរុបការងាររយៈ ពេល៩ខែ ឆ្នាំ២០២០​ និងទិសដៅអនុវត្តន៍បន្ត​ របស់ក្រុមការងារ គណបក្សប្រជាជនកម្ពុជា​ ចុះមូលដ្ឋានស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ  នាព្រឹកថ្ងៃទី១០ ខែតុលា​ ឆ្នាំ​២០២០​។

មានប្រសាសន៍នា ឱកាសនោះដែរ ឯកឧត្តម​ វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងប្រធានក្រុមការងារ ថ្នាក់ជាតិ​ចុះជួយ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ បានជម្រុញដល់ មន្ត្រីមូលដ្ឋាន​ មានមេភូមិ​ ស្មៀនឃុំ​ និងមេឃុំ​ ធ្វើយ៉ាងណាចុះ អនុវត្តន៍ផ្តល់ទំនុកចិត្ត​ ដោយភាពជាក់ ស្តែងក្នុងជ្រើសរើស គ្រួសារដែលក្រីក្រ​ និងងាយរងគ្រោះ ជួប ការលំបាក​ កំឡុងពេលកម្ពុជា ជួបវិបត្តកូវីដ១៩​ ពោលគឺត្រូវខិត ខំប្រឹងប្រែងបំរើ សេវាសាធារណៈ​ឲ្យបានត្រឹមត្រូវ ជូនដល់ប្រជាពល រដ្ឋ​ឲ្យកាន់តែតម្លាភាព​ យុត្តិធម៌​ និងមិនលំអៀង​ចំពោះ គ្រួសារណាមួយឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី វង​ សូត​ បានបញ្ជាក់​បន្ថែម ទៀតថា​ ស្នើសុំ​ និងផ្តាំផ្ញើរដល់ មន្ត្រីមូលដ្ឋានទាំងអស់​  ខិតខំបេ្តជ្ញាចិត្ត​បំរើពលរដ្ឋ​ ក្រោមដំបូលសុខសន្តិភាព​ អភិវឌ្ឍន៍​ និងចេះចុះជួប គ្រួសារដែលទទួល បានសាច់ប្រាក់ពី រាជរដ្ឋាភិបាល ​ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា​ ត្រូវបន្តចុះអនុវត្តន៍ អប់រំ​ផ្សព្វផ្សាយ​ និងណែនាំ​ដល់ គ្រួសារដែលក្រីក្រជួប លំបាកពិតប្រាកដ​ ក្រោយពីទទួលបាន សាច់ប្រាក់ឧបត្តម្ភរួច​ និងកំពុងទទួល​ ត្រូវជម្រុញអប់រឲ្យ គ្រួសារទាំងនោះ​ ត្រូវចេះយកទៅទ្រទ្រង់ ជីវភាគ្រួសារបង្កើនមុខរបរ​ ការងារ​ឲ្យកាន់ តែល្អប្រសើរឡេីង។

ឯកឧត្តម​ វង​សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងប្រធានក្រុមការងារ ថ្នាក់ជាតិ​ចុះជួយស្រុក ពញាក្រែក​ ខេត្តត្បូងឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ ​បានអំពាវនាវ​ដល់អាជ្ញាធរមូលដ្ឋាន​ ទៅជម្រុញរំលឹកដល់​ បងប្អូនប្រជាពលរដ្ឋ​ ដែលទើបនឹងគ្រប់អាយុ​ និងផ្ទេទីលំនៅ​ ត្រូវអញ្ជើញទៅចុះ ឈ្មោះបោះឆ្នោត សម្រាប់បញ្ជីឆ្នាំ២០២០​ ដោយត្រូវពិនិត្យមើល ឯកសារពាក់ព័ន្ធ ឲ្យបានត្រឹមត្រូវ​ និងត្រូវចូលរួមទប់ស្កាត់​ បង្ការការពារការ ឆ្លងរីករាលដាល ជម្ងឺកូវីដ១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *