ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅកម្ពុជា

(ភ្នំពេញ) នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងឯកសារ សំខាន់០២ ទៀត រួមមាន លិខិតប្ដូរសារស្ដី ពីការសិក្សាសមិទ្ធិ លទ្ធភាពគម្រោងធ្វើ ឱ្យប្រសើរឡើងមន្ទីរ ពេទ្យបង្អែកខេត្ត ព្រះសីហនុ និងលិខិតប្ដូរសារស្ដី ពីការសិក្សាសមិទ្ធិ លទ្ធភាពគម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកក ខ្វក់នៅខេត្តព្រះសីហនុ នឹងត្រូវចុះហត្ថេលខា ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្ដម  វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធា រណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម  វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណ រដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់ព្រះ រាជាណាចក្រកម្ពុជា ដោយសុវត្ថិភាព កាលពីរសៀល ថ្ងៃទី ១១ ខែតុលាឆ្នាំ២០២០ តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សន កិច្ចផ្លូវការ រយៈពេលពីរ ថ្ងៃនៅកម្ពុជា (ថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២០)។

បើតាមសេចក្តីប្រកាស ព័ត៍មានរបស់ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានឱ្យដឹងថា ក្នុងអំឡុង ពេលទស្សនកិច្ចនេះ ឯកត្ដម វ៉ាង យី នឹងអញ្ជើញចូល ជួបសម្តែងការគួរ សមចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សា ការងារជាមួយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *