សម្តេចហ៊ុនសែន អំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ ដោយស្ថានភាពប្រទេស កម្ពុជាកំពុងស្ថិតនៅ ក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួល ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ ទន្ទឹមនឹងនោះសម្ពាធ ទាបសកម្ម(Active Low) នៅចុងនៃប្រព័ន្ធសម្ពាធ ទាបវិវត្តប្រែប្រួល ជាបន្តបន្ទាប់ ដែលធ្វើឲ្យស្ថាន ភាពធាតុអាកាសនៅ ក្នុងប្រទេសកម្ពុជាយើង ទទួលភ្លៀងធ្លាក់ជា បន្តបន្ទាប់ជាច្រើន ថ្ងៃក្នុងកម្រិតពីមធ្យម ទៅច្រើន ដែលបណ្ដាលឲ្យខេត្ត ភាគពាយព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្ត្រ ជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ ដោយសារ ទឹកភ្លៀងជាបន្តបន្ទាប់ ។ ក្នុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់បក់បោក លាយឡំនឹងរលកសមុទ្រខ្ពស់។

ដោយចំនុចមួយចំនួន នៅលើដងផ្លូវជាតិលេខ៥ ត្រូវបានលិចដោយទឹកជំនន់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹង សូមឲ្យធ្វើការផ្អាកបណ្ដោះ អាសន្ននូវរថយន្ត ធុនធំគ្រប់ប្រភេទដែល ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ដើម្បីធានាសុវត្ថិភាព ក្នុងការធ្វើដំណើរជូនបង ប្អូនប្រជាពរដ្ឋនិងបញ្ចៀស គ្រោះថ្នាក់ផ្សេងៗ ដែលកើតជាយថាហេតុ ។

ដោយហេតុនេះ សូមប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋដែល ស្ថិតនៅតំបន់ដែល កំពុងរងគ្រោះដោយ ទឹកជំនន់ ត្រូវជម្លៀសរក ទីទួលសុវត្ថិភាព។

ជាមួយគ្នានោះ  សូមអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្ត ទុកដាក់សង្គ្រោះបងប្អូន ប្រជាពលរដ្ឋបាន ទាន់ពេលវេលា និងសូមបន្តចាត់ វិធានការចាំបាច់នានា និងដឹកនាំកម្លាំង ក្នុងការចេញទៅ ជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ  ដែលទទួលខុសត្រូវ  ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះ ទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ ដល់អាយុជីវិត ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា និងសូមអរគុណដល់ សប្បុរសជននានាដែលបាន ចូលរួមឧបត្ថម្ភជួយដល់ បងប្អូនប្រជាពលរដ្ឋដែល កំពុងទទួលរងគ្រោះដោយ សារជំនន់ទឹកភ្លៀងនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *