លោកវរ:សេនីយ៍ឯក ផងសុភាពអធិការនគបាល ស្រុកថ្មគោលដឹកនាំមន្ត្រី ក្រោមឳវាចុះពិនិត្យមើលស្ថានភាព ទឹកជំនន់ដោយសារទឹកភ្លៀងក្នុងឃុំអន្លង់រុន..

(ខេត្តបាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី១០ ខែតុលាឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ផងសុភាពអធិការ ស្រុកថ្មគោលរួម ទាំងងធិការរងបានដឹកនាំ កម្លាំងព្រមទាំងកម្លាំង ប៉ុស្តិ៍អន្លង់រុនបានចុះ ពិនិត្យមើលស្ថានភាព ទឹកជំនន់ដោយសា ទឹកភ្លៀងដោយសារ ទឹកភ្លៀងនៅក្នុងឃុំ អន្លង់រុនព្រមទាំង នាំយក អំណោយរបស់ ឯកឧត្តឈុនហាំងនិង លោកជំទាវដើម្បីយក មកចែកជូនប្រជាពលរដ្ឋ ដែលរងការប៉ះ ពាល់ដោយសារ ទឹកជំនន់ផងដែរ។

សមត្ថកិច្ចមូលដ្ឋាន ស្រុកថ្មគោលបាន ប្រាប់អោយដឹងថាដោយ មានការណែនាំពីលោក ឧត្តមស្នងការ នគរបាលខេត្ត បាត់ដំបងលោក វរសេនីយ៍ឯក ផង់សុភាពអធិការស្រុង ថ្មគោលបានដឹកនាំ មន្ត្រីក្រោម ឳវាតតចុះទៅពិនិត្យ ស្ថានភាពទឹកជំនន់ ដោយសារទឹកភ្លៀងក្នុង ឃុំអន្លង់រ៉ុនព្រមទាំង នាំយកអំណោយ របស់ឯកឧត្តមឡាយ ឈុនហាំង និងលោកជំទាវដើម្បី យកមកចែកជូន ប្រជាពលរដ្ឋដែល រងគ្រោះដោយ សារទឹកជំនន់។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថាដែល ចែកជូនប្រជាពលរដ្ឋ រួមមានអង្ករ៥០ គីឡូមានចំនួន៥ការ៉ុង ទឹកសុទ្ធដបធំចំនួន ១០០យួរក្នុងនោះលោក អធិការបានប្រគល់ទូក ចំនួន៣គ្រឿងប្រគល់ ជូនប៉ុស្តិ៍អន្លង់រុន ដើម្បីទុកសំរាប់ជួយ សង្គ្រោះប្រជាពលរដ្ឋ ដែលផ្ទះសម្បែងលិងលង់ ដោយសារទឹកជំនន់ទឹក ភ្លៀងនិងដឹកជញ្ជូន យកមកកាន់ទីទួល មានសុវត្ថិភាព។

នៅក្នុងការជួបសំណេះ សំណាលប្រជាពលរដ្ឋ ដែលរងការជួបវិបត្តិទឹក ជំនន់ក្នុងឃុំអន្លង់រុន លោកអធិការក៏ បានផ្តាំផ្ញើរដល់បងប្អូន ប្រជាពលរដ្ឋអោយមាន ការប្រុប្រយ័ត្នខ្ពស់ ប្រសិនបើមានស្ថានភាព  ទឹកជំនន់ឡើងខ្លាំង ធ្វើអោយបងប្អូន ពិបាករស់នៅ សូមបងប្អូនរាយការមក កម្លាំងប៉ុស្តិ៍រដ្ឋបាលហើយ និងមានកម្លាំងមូលដ្ឋាន ចុះជួយបងប្អូនបាន ទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះខេត្តចំនួន២ មានខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង កំពុង់ប្រឈម មុខនិងទឹកជំនន់ ដោយសារទឹកភ្លៀង ធ្វើអោយផ្ទះប្រជាពលរដ្ឋ រាប់ពាន់ខ្នងរងការ លិចលង់និងខូចខាត់ ទ្រព្យសម្បត្តិ ស្រែចំការ រាប់ម៉ឺនហិតាផងដែរ៕ ដោយលោក សឿនវ៉ា ន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *