ឯកឧត្ដម សៅ សុខា អញ្ជើញប្រគល់សម្ភារៈ បរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែក ស្រុករមាសហែក!

(ខេត្តស្វាយរៀង)៖ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារ ចុះជួយមូលដ្ឋាន ស្រុករមាសហែក បានដឹកនាំក្រុមការងារ ប្រគល់សម្ភារៈ និងគ្រឿងបរិក្ខា ដល់មន្ទីរពេទ្យបង្អែក ស្រុករមាសហែក ដើម្បីឆ្លើយតបយុទ្ធ នាការបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩។

នៅក្នុងពិធីប្រគល់នោះ ឯកឧត្តមប្រធាន បានថ្លែងថាបច្ចុប្បន្នស្ថាន ភាពជំងឺឆ្លងកូវីដ-១៩ បាននឹងកំពុងរីករាលដាលក្នុង ពិភពលោក ហើយបញ្ហានេះ គឺជាបន្ទុកដ៏លំបាក ធ្ងន់ធ្ងរសម្រាប់នៅកម្ពុជាយើង ផងដែរ។

នៅក្នុងស្ថានការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរបស់ប្រមុខ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយក ចិត្តទុកដាក់ដើម្បីដោះ ស្រាយនូវបញ្ហាដ៏លំបាកនេះ ហេតុដូចនេះហើយដើម្បី រួមចំណែកការលំបាក ជាមួយរាជរដ្ឋាភិបាលនេះ ក្នុងនាមឯកឧត្តមផ្ទាល់ តែងបានយកចិត្តទុកដាក់ ដោះស្រាយផ្ដល់ស្បៀង អាហារទំនុកបម្រុងជូន ដល់ប្រជាពលរដ្ឋប្រឈម ការខ្វះខាត រួមនឹងសម្ភារៈវេជ្ជសាស្ត្រ មួយចំនួនទៀត  ជាបន្តបន្ទាប់ដែល បម្រើឱ្យសកម្មភាព ប្រយុទ្ធបង្ការទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩ និងបានធ្វើការបែង ចែកសម្រាប់បង្ការដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ក្នុងខេត្តផងដែរ។

ក្នុងនោះផងដែរ ឯកឧត្តមប្រធាន បានបញ្ជាក់ថាសកម្មភាព ទាំងអស់នេះ គឺមិនអាចខ្វះបានពីការ ចូលរួម របស់សប្បុរសជន ជាថ្នាក់ដឹកនាំមន្ត្រីរាជការ និងក្រុមហ៊ុនសហគ្រាសនានា ដែលគិតមក ដល់ពេលនេះ ជំនួយឧបត្ថម្ភរបស់ សប្បុរសជនក្នុងយុទ្ធនា ការប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូវីដ-១៩ ជូនដល់រដ្ឋាភិបាលមានគ្រឿងឧបភោគ បរិភោគ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តមួយចំនួន បម្រើដល់សកម្មភាពប្រយុទ្ធ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានឆ្លើយតប យ៉ាងល្អប្រសើរផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *