បើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន បុករយន្តពីក្រោយ បណ្តាលអោយស្លាប់ ខ្លួនភ្លាមៗនៅនិងកន្លែង

(ខេត្តបាត់ដំបង)៖ បុរសម្នាក់បើកម៉ូតូខ្វះ ការប្រុងប្រយ័ត្នបុករថយន្ត ចតចោលពីក្រោយ បណ្តាលអោយ ស្លាប់ខ្លួនឯងភ្លាមៗ នៅនិងកន្លែងហេតុការ ដ៏រន្ធុតនេះកើតឡើងកាល ពីរសៀលថ្ងៃទី០៨ ខែតុលាឆ្នាំ ២០២០វេលាម៉ោង ១៧និង៤០នាទីលើ ផ្លូវលំក្រាលកៅស៊ូរមួយ កន្លែងត្រង់ចំណុច ក្រុមទី០៨ស្ថិតក្នុង ភូមិសូភីឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយដឹង ថាសពជនរងគ្រោះមាន ឈ្មោះហួន ហ៊ុន ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាហុងដាទ្រីម ពណ៌ខ្មៅសេរី ២០១៨ពាក់ផ្លាក់លេខបាត់ដំបង 1AE-5588 បើកបុករថយន្ត ពីក្រោយបណ្តាលអោយ ស្លាប់ភ្លាមៗនៅនិងកន្លែង។

ចំណែករថយន្តចតចោល ម៉ាក(NISSAN)  ពណ៍ស ស៊េរី ១៩៩៣ ពាក់ផ្លាកលេខ បាត់ដំបង(2A-3245) បានខូច ចតចោលលើផ្លូវកៅស៊ូ អ្នកបើកបរមានឈ្មោះ ខៀវ  រាជ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោយពីកើតហេតុភ្លាមៗ បានរត់គេចខ្លួនបាត់ ។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថាមុន ពេលកើតហេតុគេឃើញ ម៉ូតូជនរងគ្រោះបើបរក្នុង ទិសដៅពីត្បូង ទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានបុករថយន្តពីក្រោយ បណ្តាលអោយ ស្លាប់ភ្លាមៗនៅនិងកន្លែង។

ក្រោយពីកើតហេតុ កម្លាំងនគរបាលចរាចរណ៍ ផកលូវគោគស្រុកថ្មគោល បានចុះមកពិនិត្យកន្លែង កើតហេតុនិងធ្វើការ វាស់វែងព្រមទាំង នាំវត្ថុតាងខាងយកមករក្សារ ទុកនៅអធិការរដ្ឋាន នគរបាលស្រុក ដើម្បីរងចាំដោះ ស្រាយនៅពេលក្រោយ។

ចំណែកសាសពជនរង គ្រោះក្រោយពីកម្លាំង ជំនាញនគរបាលស្រុកថ្មគោល បានធ្វើការពិនិត្យរួចរាល់ ហើយត្រូវបានប្រគល់ ទៅអោយសាច់ញាតិដើម្បី យកទៅបុណ្យតាមប្រពៃណី នៅឯគេហដ្ឋានរបស់ ជនរងគ្រោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *