ទឹកជំនន់នៅស្រុកម៉ាឡៃ ធ្លាក់មកពីប្រទេសថៃ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាច្រើន ខ្នងត្រូវលិចស្របពេល នោះមានមនុស្សវ័យ ចំណាស់ម្នាក់បាន លង់ទឹកស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ ទឹកជន់នៅស្រុកម៉ាឡៃ ធ្លាក់មកពីប្រទេសថៃ និងជំនន់ទឹកភ្លៀងធ្វើ ឲ្យផ្ទះប្រជា ពលរដ្ឋជាច្រើនខ្នងត្រូវ លិចស្របពេលនោះ មានមនុស្សវ័យចំណាស់ ម្នាក់បានលង់ទឹកស្លាប់ ក្រុមគ្រួសារបាន ប្រទះឃើញសព នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ នៅចំណុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋាន ស្រុកម៉ាឡៃបាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថាសពជនរង គ្រោះមាន ឈ្មោះលឹម សឿន ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិដំបូកវិល ឃុំម៉ាឡៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋាន ស្រុកម៉ាឡៃបានប្រាប់ ឲ្យដឹងបន្តទៀតថាយោង តាមការបំភ្លឹរបស់ឈ្មោះកែម យឿន ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថាប្តីរបស់ខ្លួ នជាមនុស្សញៀន ស្រាប្រពន្ធមិនឲ្យផឹក ៣ថ្ងៃកន្លងមកហើយ។

មុនកើតហេតុប្តីរបស់ គាត់និងគាត់បាន ដឹកជញ្ជូនអង្ករ និងចៅ ឆ្លងកាត់ទឹកកំពស់ ប្រហែល១ម៉ែត្រនិង ចំងាយប្រហែល៦០ម៉ែត ទៅរកទីទួលសុវត្តិភាព លុះដឹកជញ្ជូនរួចប្តីគាត់ បានអង្គុយនៅលើគ្រែ ដែលមានទឹកនៅ ក្រោមផ្ទះកំពស់ប្រែហែល ១ម៉ែត្រដោយមានអាការៈ ញ័រដៃញ័រជើងហើយរអ៊ូថា ឃ្លានស្រា និងចង់តែស្លាប់ ស្របពេលនោះប្រពន្ធ បានចេញពីផ្ទះបាត់ទៅ រហូតដល់ម៉ោង៧ព្រឹក ទើបឃើញសពអណ្តែត នៅក្រោមគ្រែ។

ពាក់ព័ន្ធករណីខាងលើ សមត្ថកិច្ចបានបង្កើត ក្រុមការងារចូលរួមនិត្យ សពនិងដល់កន្លែង កើតហេតុដោយ ពិនិត្យសពពុំមាន ស្នាកស្នាមអ្វីពាក់ព័ន្ធ នឹងករណីឃាតកម្មទេគឺ សពស្លាប់ដោយសារ ចុះពីលើ គ្រែហើយរអិលជើង ចូលទៅក្នុងទឹកកំពស់ ប្រហែល១ម៉ែត្រ ដោយសារសុខភាព សពមិនអាចងើប ឡើងរួចទើប បណ្តាលឲ្យស្លាប់ ព្រោះពេលឃើញ សពស្លាប់ដោយមាន អាការៈដៃតោងនិងបង្គោល នៅក្រោមផ្ទះ។

សមត្ថកិច្ចក្រោយពីពិនិត្យ រួចរាល់ហើយបានប្រគល់ សពទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕ ដោយលោក វ៉ាន់ ណាង

You might like

Leave a Reply

Your email address will not be published. Required fields are marked *