ទៀតហើយ ផ្ទុះអាវុធពីគ្រាប់ មន្ត្រីយោធាបាញ់ គំរាម ស្ត្រីម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើល


ខេត្តព្រះសីហនុ :ភ្ញាក់ផ្អើលស្រុកព្រៃនប់ នាយប់ ថ្ងៃទី ២៨.០៩.២០២០ វេលាម៉ោង ២១.៣០នាទី នៅចំណុចមុខផ្ទះបុណ្យ០៧ថ្ងៃ ស្ថិតក្នុង ភូមិ ព្រៃ នប់២ ឃុំព្រៃ នប់ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ មានករណីបាញ់គំរាមស្ត្រីម្នាក់មួយកើតឡើងបង្ករដោយជនសង្ស័យម្នាក់ ជាមន្ត្រីយោធាពាក់សក្កិ4 កន្លះនៅរាជធានីភ្នំពេញ។

យោងតាមរ បញ្ជាក់ របស់លោកវរសេនីយ៍ឯក ហួរយ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2020 មានករណីបាញ់គំរាម មួយករណី នៅស្រុកព្រៃនប់ បង្កឡើងដោយជនសង្ស័យ ឈ្មោះ ភិន សាយ័ន្ត (ហៅណូ )ភេទប្រុស-មុខរបរយោធា មានទីលំនៅ- រាជធានីភ្នំពេញ បានប្រើអាវុធខ្លី(មិនស្គាល់ម៉ាក) បាញ់ឡើងលើចំនួន០២ គ្រាប់ដើម្បីគំរាមជនរងគ្រោះឈ្មោះ ចៅ វន្នី ភេទស្រី អាយុ ២៥ឆ្នាំមានទីលំនៅដូចកន្លែងកើតហេតុ។
ក្រោយពីធ្វើ សកម្មភាព ភាពរួចជនសង្ស័យបានបើក រថ យន្តម៉ាកវុីហ្គូ ពណ៍ ស ពាក់ផ្លាកលេខ (រដ្ឋ-..២៤ ចុង) រត់គេចខ្លួនបាត់។ ដោយឡែក ចំពោះ មូលហេតុ ដែលឈានដល់ មន្ត្រីយោធា ធ្វើការបាញ់គំរាម នេះ គេនៅពុំទាន់ដឹងមូលហេតុជាក់លាក់នៅឡើយទេ ប៉ុន្តែ បើទោះបីជាយ៉ាងណាក៏ដោយ ក៏អត្តសញ្ញាណ ជនបង្ក ត្រូវបានសមត្ថកិច្ច កំណត់មុខសញ្ញាបានហើយ និងកំពុងបន្តអនុវត្តនីតិវិធីប្រើតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *