អភិបាលខេត្តបន្ទាយមានជ័យចុះសួរសុខទុក្ខកងកម្លាំងដែលចុះជួយច្រូតស្រូវប្រជាពលរដ្ឋលិចលង់ទឹកនៅស្រុកមង្គលបូរី

បន្ទាយមានជ័យ:រសៀលថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមអ៊ុរាត្រីគណៈនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានចុះសួរសុខទុក្ខ កងកំលាំងកងពលលេខ ៥១ និងកំលាំងតំបន់ប្រតិបត្តការសឹករងខេត្តបន្ទាយមានជ័យ ដែលកំពុងចុះជួយច្រូតស្រូវលិចទឹករបស់ប្រជាពលរដ្ឋ ជាង ២០ហិកតា ក្នុងភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ព្រមទាំងនាំយកភេសជ្ជ: ទឹកក្រូចកូការ ២០យួរ ទឹកខារ៉ាបាវ គោជល់ M150 ១០កេស និងប្រេងសាំងចំនួន ៣០០ លីត្រ ផ្តល់ជូនកងកម្លាំងដែលកំពុង អន្តរាគមន៍ជួយប្រជាពលរដ្ឋផងដែរ៕ មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *