លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ប្រគល់ត្រាស្ងួតដល់អធិការដ្ឋាននគរបាលក្រុង ស្រុកទាំង១៤ដេីម្បីប្រេីប្រាស់បម្រេីសេវាជូនប្រជា ពលរដ្ឋឱ្យបានឆាប់រហ័សទាន់ពេលវេលា៖

បាត់ដំបង៖ នៅព្រឹកថ្ងៃ ចន្ទ ១១ កេីតខែ អស្សុជ ឆ្នាំ ជូតទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២០ លោក ឧត្តមសេនី យ៍ត្រី សាត គឹមសាន ស្នង ការនៃ ស្នងការដ្ឋាននគរបាល ខេត្តបា ត់ ដំបង បានជួបនិងណែនាំផ្តាំផ្ញេីដល់លោក លោកស្រីជាអធិការរងទទួលបន្ទកការងារគ្រប់គ្រងការ ស្នាក់នៅរបស់អធិការដ្ឋាននគរបាលក្រុង ស្រុក ទាំង១៤ រួមជាមួយថ្នាក់ដឹកនាំផែនការងារអត្តស ញ្ញាណកម្មនិងមន្ត្រីនគរបាលក្នុងផែននេះផង។

ការជួបសំណេះសំណាលនិងផ្តាំផ្ញេីដល់លោក លោកស្រីជាថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលក្រុង ស្រុកនាពេលនេះគឺក្នុងឱកាសដែល អធិ ការ ដ្ឋានក្រុង ស្រុកទទួលនូវ(ត្រា ស្ងួត) សម្រាប់យក ទៅប្រេីប្រាស់លេីលិខិតស្នាមរដ្ឋបាល ពាក់ ព័ន្ធនឹង ជំនាញ នគរបាល ដេីម្បីបម្រេីប្រជាពលរដ្ឋនៅ មូលដ្ឋានបានឆាប់រហ័សនិងទាន់ពេលវេលា។

លោកស្នងការបានផ្តាំផ្ញេីដល់លោក លោកស្រីទាំងអស់ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវខិតខំយកចិត្តទុកដាក់បម្រេីសេវាជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងទាន់ពេលវេលា ចៀសវាងឱ្យបានជាដាច់ខាតនូវភាពអសកម្ម បង្កនូវភាព យឺត យ៉ាវនិងការលំបាកផ្សេងៗដល់ប្រជា ពល រដ្ឋ ហេី យ ក្នុងករណីលេចចេញនូវបាតុភាពអសកម្មណាមួយដែលនាំឱ្យមានការថ្នាំងថ្នាក់ពីប្រ ជា ពល រដ្ឋលេីបញ្ហានេះ មន្រ្តូីនគរបាលរូបនោះត្រូវទទួល ខុសត្រូវចំពោះវិន័យកងកម្លាំងនគរបាលជាតិ៕ ដោយសឿនវ៉ាន ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *