ស្ត្រីម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីចាក់សម្លាប់ប្តីខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័មនៅកណ្ដាលផ្លូវ

ខេត្តព្រៃវែង៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខេត្តព្រៃវែងចាប់ខ្លួនបាន បន្ទាប់ពីចាក់សម្លាប់ប្តីខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័មនៅកណ្ដាលផ្លូវ កាលពីវេលាម៉ោង 11 និង 40 នាទីព្រឹក ថ្ងៃទី 29 ខែកញ្ញា 2020 នៅក្នុងភូមិក្តាពុកឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យដែលត្រូវជាប្រពន្ធនិងជាជនដៃដល់ បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានបញ្ជូនឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។

តាមការបញ្ជាក់ពីសមត្ថកិច្ចករណីចាក់សម្លាប់ប្ដីខ្លួនឯងនេះ បណ្ដាលមកពីស្រវឹងស្រា ប្ដីប្រពន្ធមួយគូនេះស្រវឹងជោគជាំជារៀងរាល់ថ្ងៃ និងឈ្លោះប្រកែកគ្នាមិនដែលខាន ទើបបណ្ដាលឲ្យមានករណីចាក់សម្លាប់ប្តីខ្លួនឯងនេះកើតឡើង។

ខេត្តព្រៃវែង.ស្ត្រីម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខេត្តព្រៃវែងចាប់ខ្លួនបាន បន្ទាប់ពីចាក់សម្លាប់ប្តីខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័មនៅកណ្ដាលផ្លូវ កាលពីវេលាម៉ោង 11 និង 40 នាទីព្រឹក ថ្ងៃទី 29 ខែកញ្ញា 2020 នៅក្នុងភូមិក្តាពុកឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ៕

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យដែលត្រូវជាប្រពន្ធនិងជាជនដៃដល់ បញ្ជូនមកប៉ុស្តិ៍រដ្ឋបាលដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានបញ្ជូនឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។

តាមការបញ្ជាក់ពីសមត្ថកិច្ចករណីចាក់សម្លាប់ប្ដីខ្លួនឯងនេះ បណ្ដាលមកពីស្រវឹងស្រា ប្ដីប្រពន្ធមួយគូនេះស្រវឹងជោគជាំជារៀងរាល់ថ្ងៃ និងឈ្លោះប្រកែកគ្នាមិនដែលខាន ទើបបណ្ដាលឲ្យមានករណីចាក់សម្លាប់ប្តីខ្លួនឯងនេះកើតឡើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *