ស្លាប់ទាំងវ័យក្មេង ត្រូវគំនរភួយបាក់សង្កត់ បន្ទាប់ពីដឹកយកទៅ កាន់មន្ទីពេទ្យស្រុកអារ័ញ


(ប្រទសថៃ)៖ ស្ត្រីជនជាតិខ្មែរនិង ជាអាជីវករផ្សារថៃ ម្នាក់បានស្លាប់ភ្លាមៗ ខណៈពេលបញ្ជូនទៅកាន់ មន្ទីរពេទ្យស្រុកអារ័ញ បន្ទាប់ពីគំនរភួយ បានបាក់សង្កត់ពីលើ ហេតុការណ៍នេះបង្ករ អោយមានការភ្ញាក់ ផ្អើលទាំងព្រឹកកាលពីថ្ងៃ ទី២៩ខែសីហាឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី ស្ថិតក្នុងផ្សារ(អ.ប៉.ច)លុងក្លឿ ស្រុកអារ័ញ ខេត្តស្រះកែវប្រទេសថៃ។
យោងតាមប្រភព ពីអាជីករខ្មែរដែលលក់ ដូរនៅក្នុងផ្សារលុងក្លឿរ បានប្រាប់អ្នកយកព័ត៌មានយើងអោយដឹងថាមុនពេលហេតុ គ្រួសារជនរងគ្រោះ បើករថយន្តពី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលក្នុងផ្សារថៃ លុងក្លឿរដើម្បី មកមើលទំនិញនិង មកលេងប្រពន្ធដែលលក់ ដូរនៅក្នុងផ្សារនេះផងដែរ។
ប្រភពខាងលើបាន បន្តរទៀតថាក្រោយពី គ្រួសារជនរងគ្រោះបាន មកដល់តូបលក់ដូរនិង បានស្រែកហៅប្រពន្ធ ពីខាងក្រៅតូបនិង តេទូរស័ព្ទមិនមានអ្នក ទទួលបានកើតការសង្ស័យ ស្រែកអោយអ្នកជិត ខាងអោយជួយគាស់ ទ្វារស្រាប់តែប្រទះ ឃើញប្រពន្ធរបស់ខ្លួន ត្រូវគំនរភួយបានសង្កត់ ពីលើបណ្តាល អោយសន្លប់មិនដឹងខ្លួន។
បើយោតាមប្រភព ខាងលើបានបញ្ជាក់ ថាស្ត្រីរងគ្រោះខាង លើមានមុខរបរលក់កំរាល ភួយជជុះនិងមាន កូនចំនួន២នាក់និងបាន ស្នាក់នៅក្នុងតូបផ្សារ ថៃម្នាក់ឯងចំណែកឯគ្រួសារ និងកូនរស់នៅក្នុង ក្រុងប៉ោយប៉ែតហើយ ស្របពេលចំថ្ងៃផ្សារ របស់ខ្លួន(ផ្សារអ.ប៉.ច) ត្រូវបានអាជ្ញាធរ ខេត្តស្រះកែវនិង ខេត្តបន្ទាយមានជ័យ អនុញ្ញាតបើកអោយរថយន្ត ចូលមកមើលតូបក្នុង ផ្សារថៃក្នុងនោះប្តីជនរង គ្រោះក៏បានបើករថយន្ត មកដល់តូបស្រាប់តែ ជួបប្រទះឃើញរឿង អកុសលបែបនេះតែម្តងទៅ។
ក្រោយពីមានករណី ស្ត្រីអាជីវករខ្មែរត្រូវគំនរ ភួយបាក់សង្កត់បណ្តាល អោយសន្លប់មិនដឹង ខ្លួននោះត្រូវ បានកម្លាំងសន្តិសុខផ្សារ និងបានរាយការណ៍ទៅ សមត្ថកិច្ចថៃនិងបន្តរហៅ ឡានសង្គ្រោះសុខភិបាលថៃដើម្បី ដឹកយកទៅសង្គ្រោះ បន្តរនៅឯមន្ទីរពេទ្យថៃ តែអកុសលស្ត្រីជន រងគ្រោះខាងលើបាន ស្លាប់ខណៈពេលដឹក ទៅដល់មន្ទីរពេទ្យ ស្រុកអារ័ញ។
សមត្ថកិច្ចថៃនបានបញ្ជាក់ ពីអត្តសញ្ញាណអោយបាន ដឹងថាជនរងគ្រោះខាង លើមានឈ្មោះ ជួតរស្មីភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ។
បច្ចុប្បន្នសពជនរង គ្រោះក្រោយពីកម្លាំង សមត្ថកិច្ចបានធ្វើ កោស្សលវិច្ច័យរួចរាល់ ហើយត្រូវបានបញ្ជូន មកកម្ពុជាវិញតាមច្រក ទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីយកមកធ្វើបុណ្យ តាមប្រពៃណីនៅ ក្នុងគេហដ្ឋាន ក្រុងប៉ោយប៉ែត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *