បុរសចិត្តខ្មៅ ចាប់រំលោភកូនចុង ត្រូវជាប់ខ្នោះសមត្ថកិច្ច ខេត្តកណ្តាល

ករណី៖ រំលោភសេពសន្ថវះក្មេងស្រីអាយុ03ឆ្នាំ នៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ២១និង០០ នាទី ក្នុងបន្ទប់ជួលលេខ៣០ភូមិ ថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល។
*ជនរងគ្រោះចំនួន០១នាក់៖ត្រូវជាកូនចុង
-ឈ្មោះ តាក់ បូរី ភេទ ស្រី អាយុ ០៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បន្ទុក នៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល។
-ម្តាយបង្កើតឈ្មោះសេងថៃអ៉ី អាយុ២៣ឆ្នាំ មុខរបររត់តុ ។
-ឪពុកបង្កើតឈ្មោះសួ តាក់ អាយុ២៨ឆ្នាំ (លែងលះគ្នា)។
*ជនសង្ស័យចំនួន០១នាក់ (ឃាត់ខ្លួន)៖ត្រូវជាឪពុកចុង
-ឈ្មោះ សុខ ពិសិដ្ឋ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ -មានទីលំនៅបន្ទប់ជួលលេខ៣០ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
*វត្ថុតាងចាប់យក៖
១-ខោក្នុងជើងខ្លី ពណ៌ស្វាយមានរូបតុក្តតា មានស្នាមប្រឡាក់ពណ៌ក្រហមក្រម៉ៅ ចំនួនមួយ។
២-ខោជើងវែង ឆ្នូតពណ៌ខ្មៅ មានស្នាមប្រឡាក់ទឹកពណ៍ក្រហមក្រម៉ៅ ចំនួនមួយ។
*សភាពរឿងហេតុ
កាលពីវេលាកើតហេតុខាងលើ ម្តាយមីងរបស់ជនរងគ្រោះឈ្មោះសេងជូអេង បានមកលេងជនរងគ្រោះនៅបន្ទប់ជួល ពេលនោះបានឃើញជនរងគ្រោះដែលត្រូវជាក្មួយបង្កើតមានប្រឡាក់ទឹកពណ៍ក្រម៉ៅ ហើយមានអាការៈស្លេកស្លាំងមិនស្រួលខ្លួន ពេលនោះគាត់ក៏បានសាកសួរក្មួយថា៖មានរឿងអ្វី?ជនរងគ្រោះឆ្លើយប្រាប់ថា គាត់ត្រូវឪពុកចុងយកម្រាមដៃរុកលេងប្រដាប់ភេទរបស់នាង បណ្តាលអោយចេញឈាម ឈឺផ្សារខ្លាំងណាស់ កាលពីបីបួនថ្ងៃមុន។
ក្រោយទទួលបានព៌ត៍មាននេះភ្លៀមម្តាយមីងនិងយាយរបស់ជនរងគ្រោះបានសាកសួរម្តាយរបស់ជនរងគ្រោះ
តែម្តាយជនរងគ្រោះបានជេស្តីអោយពួកគាត់ថាកុំអោយជឿជនរងគ្រោះ
វាចេះតែនិយាយផ្តេសផ្តាសនោះទេ និងមិនព្រមនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងឡើយ។
ក្រោយមកដោយមិនអស់ចិត្តម្តាយមីងនិងយាយរបស់ជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលតាខ្មៅតែម្តង
រួចហើយសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅនាំខ្លួនជនសង្ស័យដែលជាឪពុកចុងយកមកសាកសួរនៅប៉ុស្តិ៍។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យប្រកែកមិនព្រមសារភាពឡើយ ហើយបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *